បារាំង ៖ ពិតណាស់ តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ត្រូវគេស្គាល់ច្បាស់ថា ជាតារាស្រីដែលនិយមធ្វើអ្វីដែលថ្មីៗ មិនថាការតុបតែងខ្លួន ការប្រើស្ទាយ៍នោះឡើយ មិនតែប៉ុណ្ណោះ រូបនាងក៏ជាតារាស្រី ចូលចិត្តប្រើប្រាស់ទំនិញដែលមានយីហ៊ោល្បីៗ ថ្លៃៗ ម្នាក់ផងដែរ។
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ រូបនាងបានហោះទៅប្រទេសបារាំង ដោយរូបនាងទម្លាយថា លើកនេះត្រូវចំណាយពេល ដើរលេងនៅទីនោះ រហូតដល់ទៅកន្លះខែឯណោះ។
យ៉ាងណាមិញ បើកឆាកដើរលេងថ្ងៃដំបូង តារាស្រី តាតា មិត្តភក្តិជិតស្និទរបស់តារាស្រីរូបនេះ ដែលកំពុងរស់នៅប្រទេសបារាំង បានទម្លាយរូបភាព ដើរផ្សារទិញទំនិញរបស់រូបនាង នេះត្រឹមតែថ្ងៃដំបូងសោះ មើលតែកញ្ចប់ទំនិញក៏ដឹងថា រូបនាងចំណាយមិនក្រោមម៉ឺនដុល្លារនោះឡើយ សុទ្ធតែជាទំនិញប្រ៊េនល្បីៗទាំងអស់ ដាក់តម្រៀបគ្នាលើបង់តាមដងផ្លូវ ឃើញហើយ ហ្វេនៗឡើងSuprise៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖