ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅបណ្តាញសង្គមដ៏ល្បី Tiktok ដែលមានឈ្មោះថា dydy.single បានបង្ហោះវីដេអូប៉ុន្មាននាទី ដែលម្ចាស់គណនី បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដែលយកក្រណាត់សារ៉ុង ច្នៃជាមួយខោអាវយ៉ាងទាក់ទាញ និងមានការចាប់អារម្មណ៍ពីអ្នកនិយមលេងបណ្តាញសង្គមមួយនេះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងវីដេអូមួយនេះ គឺជាការបំផុសគំនិត នៃម៉ូតមួយឈុត វាបានកើតឡើងស្របពេលដែល សមាជិក Lisa ក្រុមចម្រៀងនារី BLACKPINK បានស្លៀកក្នុងឈុតមួយ ដែលមានពណ៌ក្រហម ក្នុងផ្ទាំងរូបភាព ដែលបានទម្លាក់ចេញផ្សាយ កាលពីប៉ុន្មានថ្ងៃមុន។
ទន្ទឹមនឹងនេះដែរ ជាមួយនឹងឈុតមើលទៅស្រស់ស្អាត គួបផ្សំទៅនឹង ក្រណាត់ដូចសារ៉ុង បានធ្វើឲ្យនារីម្នាក់នេះ ដែលមានជំនាញខានកាត់ដេរស្រាប់ បានច្នៃចេញ ឡើងមានភាពទាក់ទាញ ទោះបីមិនដូច ១០០ភាគរយ តែបើយោងរូបភាព ក៏ដូចជាការតុបតែងខ្លួន បូករួមម៉ូដែលមានរាងខ្ពស់ស្អាតផងនោះ មើលទៅពិតជាស្រស់ម្យ៉ាងដែរគួរឲ្យកត់សម្គាល់៕
ប្រភព៖ dydy.single
សូមទស្សនារូបភាពខាងក្រោម៖