ភ្នំពេញ៖ ជាការពិតណាស់ អាចនិយាយបានថាជានារី ដ៏រឹងមាំ មានទាំងរូបសម្រស់ មុខជំនួញរកស៊ីផ្ទាល់ខ្លួន កាក់កបដើតយ៉ាងរលូន អ្នកនាង បេនីយ៉ាំង កំពុងតែធ្វើឲ្យនារីៗលួចសរសើរនឹង ភាពក្លាហានរឹងមាំ ថែមទាំងកំពុងពោពោះកូនក្នុងផ្ទៃតែម្នាក់ឯងត្រៀមនឹងសម្រាល នៅខែក្រោយនេះផងដែរ។
ជាមួយគ្នានេះ អ្វីដែលពិសេស នៅមុននេះបន្តិច នៅលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់អតីតតារាសម្ដែងស្រីអ្នកនាង បេនីយ៉ាំង បានធ្វើការបង្ហោះរថយន្តដ៏ថ្មីស្រឡាងមួយគ្រឿង ជាកាដូរសម្រាប់ខ្លួននាង ដែលត្រៀមសម្រាលកូនក្នុងពេលឆាប់ៗខាងមុខនេះទៀតផង។
មិនតែប៉ុណ្ណោះ គ្រាន់តែបានឃើញដូច្នេះ ក៏មានហ្វេនក៏ដូចជាមិត្តភក្តិជាច្រើនបានចូលទៅខមិនចូលរួមអបអរ ថែមទាំងជូពរអ្នកម៉ាក់រូបនេះ ឲ្យមានសំណាងល្អនាពេលត្រៀមសម្រាលកូនខាងកូនខាងមុននេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖