តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញាសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រ ព្រះនាងតូចនរោត្តមជេនណា បានផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយបានឃើញព្រះនាងគ្រងឈុតអប្សរា បានយ៉ាងស្រស់ស្អាត គ្មានទាស់ រហូតទទួលបានការកោតសរសើរពេញបណ្តាញសង្គម។
ជាក់ស្តែងនៅក្នុងឈុត ព្រះរាជធិតាទាយាទអង្គរ បរមវិស្ណុលោកទេវីអប្សរ ព្រះនាងតូចនរោត្តមជេនណា ទ្រង់គ្រងឈុតជាស្រ្តីទេពអប្សរ ស្រ្តីសួគ៌ ដែលមានសម្បុរស្រស់ថ្លា ផូរផង់ ស្អាតដាច់គេមួយអង្គ នឹង មានដើមកំណើតពីការ កូរសមុទ្ទ ទឹកដោះរវាងទេវៈ នឹង អសុរា ដើម្បីយកទឹកអម្រឹត នាឯមហាប្រាសាទបរមវិស្ណុលោក(ប្រាសាទអង្គរវត្ត នាសម័យបូរាណ) ដោយព្រះនាងលម្អអង្គប្រកបដោយភាពស្រស់ស្អាត និងទឹកព្រះភ័ស្រ្តសមជានារីសួគ៌ពិតៗតែម្តង។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកដំបូងទេដែលព្រះនាងតូចនរោត្តមជេនណា ទ្រង់គ្រងឈុតបុរាណខ្មែរ ប៉ុន្តែជារឿយៗទ្រង់តែងតែបង្ហាញឈុតបុរាណខ្មែរ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រហូតទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងហ្វេនៗដែលជាអ្នកនិយមគាំទ្រតែម្តង៕
ប្រភព៖ គេហទំព័រហ្វេសប៊ុក ព្រះនាងតូចជេនណា
ចង់ឃើញថាតើ ព្រះនាងនរោត្តមជេនណា ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖