ចេញរឿងលែងលះមិនឈប់ Angelababy បង្អួតចិញ្ចៀនរៀបការតម្លៃជាង១លានដុល្លារ ផ្អើលអស់ហ្វេន - TrueID

ចេញរឿងលែងលះមិនឈប់ Angelababy បង្អួតចិញ្ចៀនរៀបការតម្លៃជាង១លានដុល្លារ ផ្អើលអស់ហ្វេន

January 11, 2022

ចិន៖ នៅក្នុងមួយរយៈពេល ២ ឆ្នាំចុងក្រោយមកនេះ តារាស្រី Angelababy និងស្វាមី លោក Huang Xiaoming បានប្រឈមមុខនឹងពាក្យចចាមអារ៉ាមជាច្រើន ទៅលើរឿងរ៉ាវនៃការលែងលះ ព្រោះតែអ្នក​ទាំង​ពីរ​លែង​បង្ហាញ​កាយវិការដ៏​ផ្អែមល្ហែម​ បើក​ចំហ​ដូច​មុន​ទៀត​ហើយ។

ថ្មីៗនេះ យោងតាមទំព័រដ៏ល្បី បានបង្ហាញនូវដំណឹងដ៏គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងរូបភាពរបស់ Angelababy នៅក្នុងការថតកម្មវិធីមួយ កាលពីថ្ងៃទី ៩ ខែមករាកន្លងទៅ។ ដោយឡែក ការបង្ហាញ​ខ្លួន​នៅ​លើ​កម្រាល​ព្រំ​ក្រហមរបស់នាង មិនត្រឹមតែបញ្ចេញនូវ​រូប​រាង​ដ៏​ស្រស់​ស្អាតនោះទេ តែនាងបានធ្វើឲ្យមហាជនជាច្រើន យកចិត្តទុកដាក់ ទៅលើចិញ្ចៀនពេជ្រក្នុងម្រាមដៃ ដែលជាចិញ្ចៀនអាពាហ៍ពិពាហ៍ និងជា​វត្ថុ​ស្នេហា​ដ៏​ថ្លៃ​បំផុត​ ដែល លោក Huang Xiaoming បានជូន​ទៅ​នាង​មុន​ថ្ងៃ​រៀប​ការ ព្រមទាំងចំណាយ​រហូត​ដល់ ១០ លាន​យ័ន (ប្រមាណ ១,៥ លានដុល្លារ)។ 

កាលពីកន្លងមក តារាស្រីរូបនេះ ធ្លាប់បង្អួតចិញ្ចៀនមួយវង់នេះ នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យមហាជន ស្រឡាំងកាំងនឹងតម្លៃរបស់វា ហើយដោយសារតែវាមានតម្លៃ​ថ្លៃ​ពេក ទើបនាងកម្រនឹងពាក់វាផងដែរ។យ៉ាងណាមិញ ព្រោះតែចិញ្ចៀនដ៏ប្រណីតនេះ ក៏អាចបញ្ជាក់បានថា ទំនាក់ទំនងរបស់ Angelababy និងស្វាមី នៅតែមានភាពល្អប្រសើរនឹងគ្នា ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy និង ស្វាមី
Angelababy និង ស្វាមី
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...