ថៃ៖ កាលពីថ្ងៃទី ១៨ ខែសីហាកន្លងទៅនេះ យោងតាមសារព័ត៌មានក្នុងស្រុកថៃ បានរាយការណ៍អំពី ករណី Forex-3D Pony-Sharing Case ដែលជាករណីមួយ មានក្រុមមនុស្សបានរួមគ្នា បោកប្រាស់ដោយការផ្សាយពាណិជ្ជកម្មដើម្បីបញ្ចុះបញ្ចូល ឲ្យសាធារណជនទូទៅ ធ្វើការវិនិយោគ តាមរយៈអ៊ីនធឺណិត ដោយអះអាងថា បានប្រើលុយដើម្បីជួញដូររូបិយប័ណ្ណផ្សេងៗ ។
មិនត្រឹមតែប៉ុណ្ណោះ តាមប្រភពដដែលនេះ ថែមទាំងបានរាយការណ៍ពី ការចោ.ទប្រកា.ន់ទៅលើតារាល្បីៗជាច្រើន ដែលម្នាក់ក្នុងចំណោមនោះ ត្រូវបានគេស្គាល់ថា ជាតារាល្បី នាង Pinky Savika ព្រមទាំងម្តាយរបស់នាង ដែលត្រូវបានចោទប្រកាន់ចំនួនបីករណី ដែលមានដូចជា ការខ្ចីប្រាក់ដែលបោកប្រាស់សាធារណជន រួមគ្នាបោកប្រាស់សាធារណជន និងរួមគ្នានាំយកព័ត៌មានមិនពិតចូលក្នុងប្រព័ន្ធកុំព្យូទ័រ បង្កការខូចខាតដល់ប្រជាពលរដ្ឋ។
យ៉ាងណាមិញ ថ្មីៗនេះ ខាងតុលាការព្រហ្មទណ្ឌបានពិចារណាឃើញថា ភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ និងរឿងរ៉ាវសំណុំរឿងការចោទប្រកាន់ជាមួយនឹងការពិន័យខ្ពស់ រួមទាំងការខូចខាតក្នុងវិ.វា.ទមានច្រើន ហើយប្រសិនបើមានការដោះលែងបណ្តោះអាសន្ននោះ ចុងចោទទំនងអាចជារត់គេ.ចខ្លួន ដូច្នេះ ការដោះលែងបណ្ដោះអាសន្ននេះ មិនត្រូវបានអនុញ្ញាតទេ ខណៈដែលញត្តិក៏ត្រូវបានលើកឡើង ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួន Pinky Savika និងម្ដាយដាក់ព.ន្ធនា.គា.រភ្លាមៗ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖