អ្នកណាមិនល្បី ឲ្យតែថតរឿង បើមិនតួព្រាន ក៏តួអាក្រក់ដែរ ពេលនេះ លោក បង្ហាញវីដេអូរឿងលេងដំបូង (មានវីដេអូ) - TrueID

អ្នកណាមិនល្បី ឲ្យតែថតរឿង បើមិនតួព្រាន ក៏តួអាក្រក់ដែរ ពេលនេះ លោក បង្ហាញវីដេអូរឿងលេងដំបូង (មានវីដេអូ)

July 5, 2021

ភ្នំពេញ៖ បើនិយាយដល់តារាសម្ដែងប្រុសរូបសង្ហាខ្ពស់ស្រឡះលោក យុន ឬទ្ធីយ៉ាន ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់។ ម្យ៉ាងតារារូបនេះ បានបង្ហាញមុខក្នុងរឿងល្បីៗជាច្រើន ប៉ុន្តែស្របពេលមានឈ្មោះល្បីល្បាញ ស្រាប់តែលោកបានបាត់មុខពីសិល្បៈមួយរយៈធំ ធ្វើឲ្យហ្វេនងឿងឆ្ងល់គ្រប់គ្នា។ តែទោះបីជាយ៉ាងណា ក៏នៅមានអ្នកគាំទ្រនៅតែចាំស្នាដៃសម្ដែង ហើយចង់ឃើញវត្តមានតារារូបនេះមកសម្ដែជាថ្មីម្ដងទៀតផងដែរ។ 

ពិតណាស់ បន្ទាប់ពីលែងបង្ហាញមុខលើវិថីសិល្បៈ ងាកទៅកសាងជីវិតគ្រួសារមក ថ្មីៗនេះគេឃើញលោក យុន ឬទ្ធីយ៉ាន បានបង្ហាញមុខថតខ្សែភាពយន្តជាថ្មីម្ដងទៀត ខណៈបាត់មុខច្រើនឆ្នាំ។ ក្នុងនោះដែរ ក្រោយវិលចូលការងារសម្ដែង គេសង្កេតឃើញថា បច្ចុប្បន្ន តារារូបនេះមានភាពមមាញឹកច្រើន ជាពិសេសការងារសម្ដែងភាពយន្តតែម្ដង។

ជាក់ស្ដែង កាលពីម្សិលមិញនេះលោក យុន ឬទ្ធីយ៉ាន បានបង្ហោះវីដេអូរឿងដំបូងដែលលោកបានសម្ដែង។ ដោយរឿងដំបូងដែលតារារូបនេះបានសម្ដែងគឺមានចំណងជើងថា « ទឹកចិត្តម្ដាយ» ដែលខ្សែភាពយន្តមួយនេះ ពិតជាផ្ទុះការគាំទ្រខ្លាំងពីមហាជន។ លើសពីនេះទៅទៀត អមជាមួយការបង្ហោះវីដេអូ តារាជើងចាស់រូបនេះ បានសរសេរសារបន្ថែមពីលើយ៉ាងដូច្នេះថា៖

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖​

  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
  លោក យុន ឬទ្ធីយ៉ាន
វីដេអូលោក យុន ឬទ្ធីយ៉ាន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...