ទោះមិនជ្រកក្រោមផលិតកម្មធំៗ តែតារាទាំងនេះចេញបទចម្រៀង មកមួយៗ​ សុទ្ធតែផ្ទុះខ្លាំង​ ល្បីពេញប្រទេស - TrueID

ទោះមិនជ្រកក្រោមផលិតកម្មធំៗ តែតារាទាំងនេះចេញបទចម្រៀង មកមួយៗ​ សុទ្ធតែផ្ទុះខ្លាំង​ ល្បីពេញប្រទេស

September 7, 2021

តារាកម្សាន្ត៖ បេីនិយាយដល់ឈ្មោះតារាចម្រៀង Original Song ទាំង​ ៤នាក់ខាងក្រោមនេះ​ ជឿជាក់ថាមហាជនច្បាស់ជាបានស្គាល់​ ពួកគេយ៉ាងច្បាស់តែម្ដង​ តាមរយៈ​បទចម្រៀង​ពីរោះ​ៗដែលពួកគេនិពន្ធដោយខ្លួនឯងផ្ទាល់ នាពេលកន្លងមក។

ជាការពិត​ តារាចម្រៀងប្រុសទាំង​ ៤រូបខាងក្រោមនេះ​ បច្ចុប្បន្ន​ពួកគេកំពុងមានឈ្មោះល្បីល្បាញខ្លាំង​ ទោះបីជាពួកគេ​ មិនបានជ្រកក្រោមផលិតកម្មធំៗ​ប្រចាំប្រទេស​ដូចតារាដទៃក៏ដោយ​ ប៉ុន្តែបេីងាកមកមេីលសន្ទុះនៃការគាំទ្រវិញ​ ឃេីញថាបទចម្រៀងនីមួយៗរបស់ពួកគេ​ គឺសុទ្ធតែល្បីៗ ផ្ទុះខ្លាំងមានអ្នកស្ដាប់ស្ទេីរគ្រប់ទិសទីផងដែរ។

យ៉ាងណាមិញ ដោយសារតែ​ សមត្ថភាពដ៏ពូកែរបស់ពួកគេទាំងនេះហេីយ​ ទេីបមហាជនមានការពេញចិត្ត និងសរសើរអំពីទេពកោសល្យរបស់តារាប្រុសទាំងនេះ​មិនដាច់ពីមាត់ ហើយក៏ធ្វើឲ្យពួកគេអាចឈរជេីងក្នុងវិស័យសិល្បៈរហូតមានការងារយ៉ាងមមាញឹក​ និងកាន់តែល្បីមកទល់សព្វថ្ងៃ៕

តារាចម្រៀងប្រុសទាំង​នោះ​ រួមមាន​៖

១.ស៊ូ លី​ផេង

ធ្លាប់ល្បីតាមរយៈបទជាច្រេីនដូចជា​ «ទំហំស្នេហ៍»​ «មិនច្បាស់ជាមួយអូន»​ និងបទ​«ខកខាន»​ជាដេីម។

ស៊ូ លី​ផេង
ស៊ូ លី​ផេង

២.Noly (ណូលី)

ចាប់តាំងពីចូលច្រៀង​ តាំងពីអំឡុងឆ្នាំ​ ២០១៣មក​ លោកក៏ធ្លាប់ល្បីជាមួយបទជាច្រេីន​ ដូចជា​ «អារម្មណ៍​ត្រូវការអូន»​ «ម្នាក់ឯងម្ដងទៀត»​ ហេីយនិងបទ​ «លក់គោយន្ត»​ ផងដែរ។

Noly (ណូលី)
Noly (ណូលី)

៣.ថេណា

ថេណា​ ក៏មានបទចម្រៀងល្បីៗជាច្រេីនដូចជា​បទ​ «Love is singular» «កង់សាគួរ»​ «ខុសជំនាន់»​ និងបទ​ជាច្រើន​ទៀត​។

ថេណា
ថេណា

៤.វណ្ណ​ដា

បទចម្រៀង​ល្បីៗរបស់​ វណ្ណដា​ ជាច្រើន​ ជឿជាក់ថាគ្រប់គ្នាប្រាកដជាស្គាល់​ ដូចជាបទ​ «ឈឺទេ» «J+O» «Time to rise» «នារីជឿនលឿន»​ ជាដេីម។

វណ្ណ​ដា
វណ្ណ​ដា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...