មកមើលមិត្តភាពដ៏អស្ចារ្យ រវាងតារាស្រី Kpop ទាំង៣ មកពីប្រទេសថៃដូចគ្នា - TrueID

មកមើលមិត្តភាពដ៏អស្ចារ្យ រវាងតារាស្រី Kpop ទាំង៣ មកពីប្រទេសថៃដូចគ្នា

August 27, 2022

កម្សាន្ត ÷ ជាការពិត នៅក្នុង Kpop តារាមិនត្រឹមតែមានមិត្តភាពល្អ នឹងសមាជិកក្រុមនោះទេ ពួកគេក៏តែងតែរាប់អានតារានៅក្រុមផ្សេង ក៏ដូចជាផលិតកម្មផ្សេងជាដើម ហើយមិត្តភាពទាំងនោះ ក៏តែងតែទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកគាំទ្រដូចគ្នា។

ទន្ទឹមនឹងនេះ ក្នុងចំណោមមិត្តភាពជាច្រើន ដែលអ្នកគាំទ្រចាប់អារម្មណ៍ក៏មានមួយ ដែលបានមកពីតារាស្រី ៣រូប មកពីប្រទេសថៃដូចគ្នា នោះគឺ Lisa សមាជិកក្រុម BLACKPINK  Minnie សមាជិកក្រុម (G)I-DLE និង Sorn សមាជិកក្រុម CLC ដោយសារតែមានប្រទេសកំណើតដូចគ្នា ពួកគេតែងតែបង្ហាញការគាំទ្រ និងស្រលាញ់គ្នាទៅវិញទៅមក តាំងពីមុនពេលបង្ហាញខ្លួនមកម៉្លេះ។

យ៉ាងណា ថ្មីៗនេះក្រុម (G)I-DLE ទៅប្រទេសថៃសម្រាប់ការប្រគុំតន្រ្តីទេសចរណ៍ ជុំវិញពិភពលោករបស់ពួកគេ អ្វីដែលកាន់តែពិសេសនោះគឺ សមាជិកគ្រួសាររបស់ Minnie Lisa និង Sorn ក៏បានមកគាំទ្រ និងថតរូបជាមួយគ្នាផងដែរ មិនតែប៉ុណ្ណោះ សូម្បីតែកាលពីមុនក្នុងកម្មវិធីប្រគុំតន្ត្រី (G)I-DLE នៅប្រទេសកូរ៉េ ក៏ Lisa និង Sorn មកបង្ហាញការគាំទ្រដល់ Minnie ហើយថែមទាំងបានថតរូបជាមួយ ក្រុមគ្រួសារ និងមិត្តភក្តិទៀតផង។

ទាំងនេះ បញ្ជាក់ថា មិត្តភាពរបស់ពួកគេពិតជាអស្ចារ្យ ព្រោះទោះជាពួកគេមានកិច្ចការងារ រវល់យ៉ាងណា ក៏មិនដែលខកខានការផ្តល់កម្លាំងចិត្ត និងក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមកនោះដែរ ចំណុចនេះហើយដែលអ្នកគាំទ្រតែងតែរំភើបចិត្ត និងកោតសរសើរតារាស្រីល្បីឈ្មោះទាំង ៣រូបនេះ៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷

Lisa Minnie និង Sorn កាលនៅជាអ្នកហ្វឹកហាត់
Lisa Minnie និង Sorn កាលនៅជាអ្នកហ្វឹកហាត់
Lisa Minnie និង Sorn
Lisa Minnie និង Sorn
Lisa Minnie និង Sorn
Lisa Minnie និង Sorn
គ្រួសាររបស់ Minnie ឪពុកម្តាយ Lisa និង Sorn មកប្រគុំតន្ត្រី (G)I-DLE នៅប្រទេសថៃ
គ្រួសាររបស់ Minnie ឪពុកម្តាយ Lisa និង Sorn មកប្រគុំតន្ត្រី (G)I-DLE នៅប្រទេសថៃ
ម្តាយរបស់ Sorn ម្តាយ និងមីងរបស់ Lisa
ម្តាយរបស់ Sorn ម្តាយ និងមីងរបស់ Lisa
Lisa និង Sorn បានចូលរួមការប្រគុំតន្ត្រី (G)I-DLE នៅប្រទេសកូរ៉េ 
Lisa និង Sorn បានចូលរួមការប្រគុំតន្ត្រី (G)I-DLE នៅប្រទេសកូរ៉េ 
Lisa និង Sorn ជាមួយនឹងឪពុកម្តាយរបស់ Minnie
Lisa និង Sorn ជាមួយនឹងឪពុកម្តាយរបស់ Minnie
គ្រួសាររបស់ Lisa Minnie និង Sorn របស់ពួកគេ 
គ្រួសាររបស់ Lisa Minnie និង Sorn របស់ពួកគេ 
Lisa និង ឪពុកម្តាយរបស់នាង
Lisa និង ឪពុកម្តាយរបស់នាង
Minnie និង ឪពុកម្តាយរបស់នាង
Minnie និង ឪពុកម្តាយរបស់នាង
Sorn និង ឪពុកម្តាយរបស់នាង
Sorn និង ឪពុកម្តាយរបស់នាង

ប្រភព : Kbizoom

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...