កូរ៉េខាងត្បូង៖ នៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២១នេះ អតីតសមាជិកក្រុម AOA Mina ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាម បន្ទាប់ពីតារាចម្រៀងស្រីរូបនេះប៉ុនប៉ងធ្វើអត្តឃាតផ្តាច់ជីវិតខ្លួនឯង។
បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានឱ្យដឹងថា តារាចម្រៀងស្រី Mina ត្រូវបានប្រទះឃើញដេកស្តូកស្តឹងនៅក្នុងផ្ទះរបស់នាងដោយអ្នកស្គាល់គ្នាម្នាក់ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។ ដោយអ្នកដែលស្គាល់ Mina រូបនេះ បានសម្រេចចិត្តទៅលេងនាង ក្រោយពីតេទូរស័ព្ទទៅនាងតែមិនទទួលនោះទេ។
ជាសំណាងល្អ អ្នកដែលបានស្គាល់ Mina រូបនោះ ក៏បានតេទៅលេខទូរស័ព្ទសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពីឃើញ Mina ដេកស្តូកស្តឹងភ្លាមៗ។ សូមជម្រាបថា តាមប្រភពព័ត៍មានដដែលបានឱ្យដឹងថា Mina បានត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ដោយសារតែហូរឈាមច្រើនពេក៕