កម្សាន្ត ៖ ដោយមើលឃើញពីការបញ្ចប់ដោយជោគជ័យនៃ រឿងភាគស្នេហាបែបប្រវត្តិសាស្ត្រ របស់ MBC របស់Lee Se Young គឺ «The Red Sleeve» តួឯកស្រីរូបនេះ បានចូលរួមក្នុងកិច្ចសម្ភាសន៍សារព័ត៌មាន ខណៈដែលនាងមើលទៅក្រោយដំណើររបស់នាងដោយដើរតួជា Sung Deok Im ផងដែរ។
ជាដំបូង Lee Se Young បានឆ្លុះបញ្ចាំងពីទឹកភ្នែកដែលនាងបានស្រក់នៅពេលនាងថតវគ្គចុងក្រោយនៃរឿង «The Red Sleeve» Lee Se Young បានបង្ហើបថា នាងបានយំយ៉ាងខ្លាំងនៅឈុតចុងក្រោយទោះជានាងប្រឹងទប់យ៉ាងណាក៏ដោយ។
គួររំលឹកផងដែរថា កាលពីមុន LeeSe Young បានសារភាពថា នាងបានឡើងទម្ងន់នៅពេលដែលនាងបានត្រៀមខ្លួន សម្រាប់តួនាទីរបស់នាងនៅក្នុងរឿង«The Red Sleeve» ក្នុងពេលសម្ភាសន៍សារព័ត៌មានតារាស្រីរូបនេះត្រូវបានគេសួរថា តើនាងខំប្រឹងយ៉ាងណាដើម្បីឡើងទម្ងន់? តារាស្រីរូបនេះបានឆ្លើយថា ៖
ទន្ទឹមនឹងនោះ តារាស្រីដ៏ល្បីរូបនេះ ក៏បានបញ្ជាក់ផងដែរថា នាងពិតជាមានការលំបាកយ៉ាងខ្លាំងក្នុងការឡើងទម្ងន់ក្នុងរយៈពេលខ្លីបែបនេះ ទោះជាយ៉ាងណាការសម្តែង ជាតួអង្គ Deok Im របស់នាង ពិតជាធ្វើបានយ៉ាងល្អឥតខ្ចោះ៕
ប្រភព : Allkpop