Kim Garam បំបែកឯកត្តកម្ម ជាសិល្បករ Kpop ក្រុមហ៊ុនដេ.ញចោ.លលឿនបំផុត - TrueID

Kim Garam បំបែកឯកត្តកម្ម ជាសិល្បករ Kpop ក្រុមហ៊ុនដេ.ញចោ.លលឿនបំផុត

July 23, 2022

កម្សាន្ត ÷ Kim Garam អតីតសមាជិក LE SSERAFIM ត្រូវបានណែនាំជាលើកដំបូង នៅថ្ងៃទី ៥ ខែមេសា ប៉ុន្តែត្រូវបានចោទប្រកាន់ពីបទហឹ.ង្សានៅសាលា នៅប៉ុន្មានថ្ងៃក្រោយមក បន្ទាប់មកកាលពីថ្ងៃទី ២០ ខែកក្កដា HYBE និង Source Music បានប្រកាសជាផ្លូវការថា ពួកគេបានបញ្ចប់កិច្ចសន្យាជាមួយ Kim Garam ដែលធ្វើអោយ Idol ដែលមានអាយុ ១៧ ឆ្នាំរូបនេះ ក្លាយជាតារាមួយរូបដែលឆាប់បញ្ចប់ជីវិត Idol របស់នាងបំផុត។ 

Kim Garam និង LE SSERAFIM ដែលមានសមាជិក ៥នាក់
Kim Garam និង LE SSERAFIM ដែលមានសមាជិក ៥នាក់

ក្នុងនាមជាក្រុមចម្រៀងនារីដំបូងគេ ដែលបង្ហាញខ្លួនក្រោមផលិតកម្ម HYBE ដែលជាផ្ទះរបស់ BTS TXT និងសិល្បករល្បីៗជាច្រើនផ្សេងទៀត ក្រុម LE SSERAFIM ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសមាជិកម្នាក់ក្នុងចំណោមនោះគឺ Kim Garam ត្រូវបានណែនាំ រូបថតមុនៗរបស់ Idol ធ្វើរូបអាសអា.ភា.ស និងបង្ហោះរូបអាសអា.ភា.ស បានចាប់ផ្តើមរីករាលដាល ចាប់ផ្តើមមានជម្លោះជាបន្តបន្ទាប់។

Kim Garam
Kim Garam

ជាពិសេស​សិស្ស​ជាច្រើន​នាក់​ បាន​ចាប់ផ្តើម​និយាយ​ចោទប្រកាន់​នាងថា​ ជាអ្នកសម្លុតធ្វើបាបគេនៅសាលា ក៏មានជនរងគ្រោះម្នាក់ ដែលត្រូវបានចោទប្រកាន់ថែមទាំងបានភ្ជាប់រូបថត នៃសេចក្តីជូនដំណឹងមួយរបស់គណៈកម្មាធិការអំពើហឹ.ង្សាសាលា ដែលបានរាយឈ្មោះ Kim Garam ថាជាអ្នកប្រព្រឹត្តថែមទៀត តែក្នុងពេលនោះ ទីភ្នាក់ងាររបស់ LE SSERAFIM បានបដិសេធរាល់ការអះអាង។

លិខិតបញ្ជាក់ពីអំពើហឹ.ង្សារបស់ Kim Garam
លិខិតបញ្ជាក់ពីអំពើហឹ.ង្សារបស់ Kim Garam

ទោះជាយ៉ាងណាក៏ដោយ ការផ្សព្វផ្សាយរបស់ Kim Garam ត្រូវបានកាត់បន្ថយមួយរយៈ បន្ទាប់ពីព័ត៌មានលម្អិតទាក់ទងនឹងករណីហឹ.ង្សាក្នុងសាលារបស់នាង ត្រូវបានបង្ហាញនៅក្នុងឯកសារកាលពីថ្ងៃទី ១៥ ខែឧសភា ជាពិសេសការបង្ហោះដែលទាក់ទាញអ្នកចូលមើលជាង ៥០០,០០០ ដង បានបង្ហាញរូបថតនៃការជូនដំណឹងអំពីអំពើហិ.ង្សាក្នុងសាលា ដែល Kim Garam ត្រូវបានចាត់ទុកថាជាជនល្មើសកម្រិត ៥ ក្នុងឆ្នាំ ២០១៨ យោងតាមការបង្ហោះនេះ ជនរងគ្រោះក៏ត្រូវទទួលវគ្គបណ្តុះបណ្តាលពិសេស និងបានចូលរួមវគ្គព្យាបាលផងដែរ។

Kim Garam
Kim Garam

ប៉ុន្មានថ្ងៃក្រោយមក សាជីវកម្មនេះបានប្រកាសថា Garam នឹងឈប់ដំណើរការជាមួយក្រុម បណ្តោះអាសន្ន ចាប់ពីថ្ងៃទី ២០ ខែឧសភា ហើយ LE SSERAFIM នឹងធ្វើការជាក្រុមដែលមានសមាជិក ៥ នាក់ បន្ទាប់មកកាលពីថ្ងៃទី ២៤ ខែឧសភា មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនគ្រប់គ្រងកំពុងដោះស្រាយ ជាមួយជនរងគ្រោះ ហើយព្យាយាមនាំ Garam ចូលធ្វើការវិញ។

LE SSERAFIM ដែលមានសមាជិក ៥នាក់
LE SSERAFIM ដែលមានសមាជិក ៥នាក់

យ៉ាងណាមិញ នៅថ្ងៃទី ២០ ខែកក្កដា ក្រុមហ៊ុនគ្រប់គ្រងបានប្រកាសជាផ្លូវការ ពីការបញ្ចប់កិច្ចសន្យាជាមួយតារាចម្រៀងស្រីកើតឆ្នាំ ២០០៥ ហើយបានបញ្ជាក់ថា Le Sserafim នឹងមានសមាជិកត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ធ្វើឲ្យតារា​ចម្រៀង​ស្រី​វ័យ ១៧ ឆ្នាំ​ Kim Garam មាន​ពេល​ត្រឹម​តែ ៦ សប្តាហ៍​ប៉ុណ្ណោះ​ នៃ​ការ​ធ្វើ​ជា​តារា Kpop បើ​រាប់​ចាប់​ពី​ថ្ងៃ​ដែល​នាង​ត្រូវ​បាន​គេ​ណែនាំ ដល់​ថ្ងៃ​ដែល​នាង​ចាប់​ផ្ដើម​សម្រាក ហើយនាង​បាន​បញ្ចប់​ការ​ក្លាយ​ជា​តារា K-pop ម្នាក់​ ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ក្រុម​លឿន​បំផុត​៕

LE SSERAFIM ដែលមានសមាជិក ៥នាក់
LE SSERAFIM ដែលមានសមាជិក ៥នាក់

ប្រភព: Kbizoom 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...