អ្នកសុំទានរូបសង្ហា ផ្លាស់ប្ដូរជីវិតមិនគួរឲ្យជឿ ក្រោយត្រូវបានគេប្រមាញ់រូប - TrueID

អ្នកសុំទានរូបសង្ហា ផ្លាស់ប្ដូរជីវិតមិនគួរឲ្យជឿ ក្រោយត្រូវបានគេប្រមាញ់រូប

July 2, 2021

ចិន៖ រឿងរ៉ាវដែលមិនគួរឲ្យជឿនេះ បានកើតឡើងកាលពី១១ឆ្នាំមុន នៅពេលដែលបុរសជា អ្នកសុំទាន ត្រូវបាន ជាងថតរូប ម្នាក់លួចថតរូបរបស់ខ្លួននៅពេលកំពុងដើរតាមផ្លូវ។ មូលហេតុដែលធ្វើឲ្យ ជាងថត ប្រមាញរូបបុរសជាអ្នកសុំទាន ក៏ព្រោះតែគេដើរធ្វើដំណើរលើដងផ្លូវយ៉ាងមានភាពជឿជាក់។ ទោះបីជា សម្លៀកបំពាក់របស់គេសំពីងសសំពោងមែន ប៉ុន្តែការដើររបស់គេប្រៀបដូចជាតារាម៉ូឌែលកំពុងបង្ហាញម៉ូតអញ្ចឹង។ 

អ្នកសុំទានសង្ហាជាងគេប្រចាំប្រទេសចិន
អ្នកសុំទានសង្ហាជាងគេប្រចាំប្រទេសចិន

បុរសម្នាក់នេះ មានអាជីពជា អ្នកសុំទាន ទៅតាមដងផ្លូវដើម្បីចិញ្ចឹមក្រពះ ប៉ុន្តែជីវិតរបស់គេបានផ្លាស់ប្ដូរ បន្ទាប់ពីរូបថតមួយសន្លឹក បានធ្វើឲ្យបុរសនេះល្បីល្បាញយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ មហាជននៅចិនបានដាក់ឈ្មោះក្រៅថា "beggar marshal", "Brother Sharp" និង "អ្នកសុំទានសង្ហាជាងគេប្រចាំប្រទេសចិន"

អ្នកសុំទានសង្ហា
អ្នកសុំទានសង្ហា

មុនដំបូង Brother Sharp ទាក់ទាញមនុស្សម្នារ សុំថតរូប និយាយលេងជាមួយលោក និងឲ្យលុយកាក់ចាយ ប៉ុន្តែបន្ទាប់មកមានអ្នកការសែត ទស្សនារដ្តី មកយកព័ត៌មានជាបន្តបន្ទាប់ រហូតដល់មានក្រុមហ៊ុនខាងម៉ូដសម្លៀកបំពាក់ និងអ្នកបង្ហាញម៉ូដមួយចំនួនបានទាក់ទងមក អ្នកសុំទានសង្ហា រូបនេះ។ 

មហាជនសុំថតរូបជាមួយ អ្នកសុំទានល្បីល្បាញ
មហាជនសុំថតរូបជាមួយ អ្នកសុំទានល្បីល្បាញ

ក្រោយមកខាងសមាគមន៍អនឡានក៏បានជួយឧបត្ថម្ភជាប្រាក់មួយចំនួនដល់ អ្នកសុំទានល្បីល្បាញ រូបនេះ។ លើសពីនោះ គាត់ត្រូវបានអញ្ចើញទៅដើរបង្ហាញម៉ូដជាតារាម៉ូឌែលដែលរកចំណូលបានដល់ទៅជាង ៤៦០០ ដុល្លារអាមេរិក ដែលលើសពីចំណូលអ្នកសុំទានធម្មតារាប់សិបដង។

អ្នកសុំទានល្បីល្បាញ
អ្នកសុំទានល្បីល្បាញ
បុរសសុំទាន និងគ្រួសារ
បុរសសុំទាន និងគ្រួសារ

អរគុណដល់រូបថតទាំងនោះ ដែលបានធ្វើឲ្យជីវិតរបស់គេប្រសើរជាងមុន ហើយថែមទាំងធ្វើឲ្យគ្រួសារបានជួបជុំគ្នាវិញទៀតផង។ បុរសសុំទានល្បីល្បាញ ទទួលការមើលថែយ៉ាងដិតដល់ពីសាច់ញាតិ និងទទួលការអញ្ចើញទៅចូលរួមកម្មវិធីដើរម៉ូដជាច្រើនបន្តបន្ទាប់ ថែមទាំងបានសម្ដែងក្នុងរឿង និងថតផ្សាយពាណិជ្ជកម្មបានប្រាក់កម្រៃយ៉ាងសន្ធឹកសន្ធាប់មកចិញ្ចឹមកូនៗនិងគ្រួសាររបស់ខ្លួនបានយ៉ាងស្រួល៕

បុរសសុំទាន និងគ្រួសារ
បុរសសុំទាន និងគ្រួសារ
បុរសសុំទាន និងកូនៗ
បុរសសុំទាន និងកូនៗ
រូបដែលត្រូវគេលួចថតបាន
រូបដែលត្រូវគេលួចថតបាន

ប្រភពពី៖ Kenh14.vn

ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...