កម្សាន្ត៖ ប្រិយមិត្តជ្រាបរួចមកហើយថា លោក ហេង វិសាល និង ស្រីនា ទើបតែភ្ជាប់ពាក្យ បង្ហាញជាសាធារណៈកាលពីមួយខែមុននេះ ដែលធ្វើផ្ទុះបណ្ដាញអ៉ិនធើណែន។ ជាពិសេស គូស្នេហ៍ Influencer មួយគូនេះ កាន់តែបង្ហាញភាពស្និតស្នាលជាមួយគ្នាឲ្យបណ្ដាមហាជនឃើញជារឿយៗ ក្រោយលាក់ជិតឈឹងជាង៣ឆ្នាំមកហើយ។
ថ្មីៗនេះ ស្រីនា និង វិសាល បានបង្ហោះរូបធ្វើឲ្យហ្វេនៗ ច្រណែន មិនស្ទើទេ ដោយសារតែស្វីតពេក ដល់ថ្នាក់មានអ្នកគាំទ្រខ្លះសុំឲ្យ Private វិញទៅ។ នៅក្នុងនោះ អ្នកទាំងពីរបានកាន់ដៃគ្នាថតរូបលក្ខណៈគូស្នេហ៍យ៉ាងរីករាយជាច្រើនសន្លឹក ឃើញហើយ ពិតជារំភើបជាខ្លាំង។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ម្ដាយរបស់ស្រីនា នេះផ្ទាល់តែម្ដង ដែលធ្វើជាអ្នកថតរូប យ៉ាងមានជំនាញ តែងតែថតរូបគូឲ្យកូនស្រី និង កូនប្រសារជានិច្ច៕
ប្រភព៖ SreyNea Nea