ហ្វេនបើកកកាយរូប Jennie និង​ Kai ថតក្នុងផ្ទះបាយ សង្ស័យធ្លាប់នៅជាមួយគ្នា - TrueID

ហ្វេនបើកកកាយរូប Jennie និង​ Kai ថតក្នុងផ្ទះបាយ សង្ស័យធ្លាប់នៅជាមួយគ្នា

November 25, 2021

កម្សាន្ត៖ មហាជនពិតជាបានដឹងរួចមកហើយថា តារាចម្រៀងដ៏ល្បីល្បាញ Jennie និង ​Kai បានបញ្ចប់ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរអស់រយៈពេលជិត២ឆ្នាំមកហើយ។ ថ្វីត្បិតតែ Jennie បានក្លាយជាសង្សាររបស់ G-Dragon ហើយក្ដី ប៉ុន្ដែហ្វេនមួយចំនួននៅតែ ដិតដាម រំលឹក ដល់នាងជាមួយ kai ជានិច្ច។

Kai
Kai

ជាមួយគ្នានេះដែរ អ្នកគាំទ្រ ដែលលេងបណ្ដាញសង្គមបាន គាស់កកាយរូបចាស់ៗ របស់ Jennie មកមើលសារជាថ្មី ដាក់ផ្ទឹមជាមួយរូបរបស់ Kai ដែលធ្វើឲ្យមានរឿងងើយឆ្ងល់ថា អ្នកទាំងពីរ ថតកន្លែងតែមួយ ប្រៀបដូចជាធ្លាប់នៅផ្ទះជាមួយគ្នា។ 

Jennie និង​ Kai
Jennie និង​ Kai

នៅក្នុងនោះ អ្នកទាំងពីរថតនៅឯផ្ទះបាយ ចំពោះរូប Jennie នាងបានបង្ហោះរូបមួយនេះយូរគ្រាន់ដែរហើយ ដែលនាងបានអង្គុយកន្លែងផ្ទះបាយដែលមើលទៅទើបស្អាតដូចទើបនឹងសង់ថ្មី។ ចំណែកឯរូបរបស់ Kai វិញ ថតនៅក្នុងផ្ទះបាយដូចគ្នា ដែលមើលទៅដូចបេះបិទទៅនឹងរូបរបស់ Jennie ប៉ុន្ដែខុសត្រង់ផ្ទះបាយនេះមានដាក់គ្រឿងទេសពេញនឹងដូចចូលមកនៅយូរហើយ។ 

Jennie
Jennie
kai
kai

លើសពីនោះ ហ្វេនៗបានឃើញនាឡិកាដែលដាក់តាំងលើធ្នើនោះ ដូចគ្នាទៀតផង សូម្បីតែម៉ូតផ្ទះបាយ ព្រមជាមួយនឹង Kai ថតថ្មីៗផងនោះ ធ្វើឲ្យហ្វេនគិតថា វាជាផ្ទះរបស់ Kai

ប្រភព៖ Jenkai Stan Cambodia

Jennie
Jennie
Kai
Kai
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...