ភ្នំពេញ៖ ក្រឡេកឃើញថា បច្ចុប្បន្ន ប្រជាប្រិយភាពរបស់ តារាចម្រៀងរ៉េប លោក វណ្ណដា កាន់តែមានភាពល្បីរន្ទឺខ្លាំងឡើង ដោយបានទាញយកចំណាប់អារម្មណ៍អ្នកគាំទ្រ និងការតាមដានស្ទើរតែគ្រប់សកម្មភាព មិនជាការងារសិល្បៈ រឿងផ្ទាល់ខ្លួន ជាពិសេស រួមទាំងការបញ្ចេញស្ទាយ៍តែងខ្លួន ដែលកំពុងតែអង្រួនចិត្តប្រិយមិត្ត ផងដែរ។
ថ្មីៗនេះ នៅលើបណ្ដាញសង្គមរបស់តារាចម្រៀងរ៉េប វណ្ណដា បានបង្ហាញនូវរូបភាពថ្មីប៉ុន្មានសន្លឹក ជាមួយនឹងការបញ្ចេញស្ទាយ៍ថ្មីដ៏ទាក់ទាញ នៅក្នុងឈុតខ្មៅ និងមានភាពទាន់សម័យយ៉ាងខ្លាំង ជាពិសេស ទន្ទឹមនឹងការលេងស្ទីលឡូយបែបនេះហើយ តារាប្រុសរូបនេះ ថែមទាំងបានរៀបរាប់នូវសារមួយបង្កប់ន័យថា៖
ជាមួយនឹងការបង្ហាញបែបនេះដែរ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន កាន់តែពេញចិត្ត ព្រោះមិនត្រឹមតែបើកបង្ហាញពីភាពស្រស់សង្ហាតែម៉្យាងនោះទេ តែក៏បានសរសើរពីបុគ្គលិកលក្ខណៈរបស់លោក ទៅកាន់ហ្វេនៗផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖