កម្សាន្ត៖ សិល្បការនីជនជាតិ តៃវ៉ាន់ Rainie Yang ជាតារាចម្រៀងដែលមានសម្លេងពិរោះ នាងក៏ជាពិធីការនីម្នាក់និងជាតារាសម្ដែងល្បីល្បាញមួយរូបផងដែរ។ តារាស្រីនេះ ឈានចូលសិល្បៈជាង២០ឆ្នាំមកហើយ ប៉ុន្ដែគេសង្កេតឃើញថា រូបសម្រស់របស់នាងកាន់តែស្អាតទៅៗនិងក្មេងទៀតផង។
តារាស្រី Rainie Yang ចាប់អាជីពជាតារាតាំងពីឆ្នាំ២០០០មកម្ល៉េះ ដែលកាលនោះនាងមានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ។ នាងមានទេពកោសល្យផ្នែកសម្ដែង ហើយរឿងដែលល្បីធ្វើឲ្យមហាជនស្គាល់ច្រើនជាងគេនោះគឺ Hi My Sweet Heart ដែលរឿងនេះក៏បានចាក់បញ្ចាំងនៅខ្មែរផងដែរ។
បច្ចុប្បន្នតារាសម្ដែងរូបនេះ មានអាយុ៣៧ឆ្នាំហើយ ប៉ុន្ដែសម្រស់របស់នាងហាក់មិនសមនឹងវ័យទាល់តែសោះ។ មហាជនមានការចាប់អារម្មណ៍ជាខ្លាំងទៅលើ Rainie ព្រោះសម្រស់របស់នាងក្មេងទៅៗមុខមាត់រលោងគ្មានស្នាមជ្រួញសោះ៕