កប់ណាស់ វ័យ ៧២ ឆ្នាំ Vera Wang បង្អួតរាងឡើងញាក់សាច់ - TrueID

កប់ណាស់ វ័យ ៧២ ឆ្នាំ Vera Wang បង្អួតរាងឡើងញាក់សាច់

December 26, 2021

បរទេស៖ ជាការពិតណាស់ ក្រៅពីមានភាពច្នៃប្រពិត និងជាអ្នកច្នៃម៉ូតដ៏ល្បីឈ្មោះហើយ លោកស្រី Vera Wang ក៏ត្រូវបានមនុស្សជាច្រើន ចាប់អារម្មណ៍ទៅលើសម្រស់បច្ចុប្បន្ន ដែលនៅតែរក្សាបាននូវរូបរាងដ៏ស្រស់ស្អាតមិនគួរឲ្យជឿ ក្នុងវ័យ ៧២ ឆ្នាំ។ 

ថ្មីៗនេះវិញ ជាមួយនឹងរូបភាពបង្ហាញចុងក្រោយនៅលើបណ្ដាញសង្គម របស់អ្នកច្នៃម៉ូតរូបនេះ ពិតជាធ្វើឲ្យមហាជនផ្ទុះភាពភ្ញាក់ផ្អើលសាជាថ្មី ជាមួយនឹងការតុបតែងខ្លួនយ៉ាងទាក់ទាញដូចជាក្មេងៗសម័យថ្មីដោយបានស្លៀកខោខ្លី បង្អួតរូបរាងស្លីមតូចច្រឡឹង និងមើលទៅកាន់តែក្មេងជាងវ័យ ទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ នៅក្រោមការបង្ហោះ ក៏មានមតិសរសើរជាច្រើន ចំពោះលោកស្រី ទៅលើភាពការតែងខ្លួនប្រកបដោយភាពស្រស់ស្អាត ក៏ដូចជាធ្វើឲ្យគេឯងស្ទើរតែច្រឡំ និងមើលមិនដឹងថា ពេលនេះលោកស្រីមានវ័យច្រើនណាស់ទៅហើយ៕ 
សូមទស្សនារូបភាពខាងក្រោម៖ 

Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
Vera Wang
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...