ចង់ដឹងថាតារាកំពូលសម្រស់ទាំង២ Irene និង Rosé បូកបញ្ចូលគ្នាស្អាតប៉ុណ្ណា មើលតារាស្រីនេះទៅដឹងហើយ - TrueID

ចង់ដឹងថាតារាកំពូលសម្រស់ទាំង២ Irene និង Rosé បូកបញ្ចូលគ្នាស្អាតប៉ុណ្ណា មើលតារាស្រីនេះទៅដឹងហើយ

March 31, 2022

កម្សាន្ត ÷ សមាជិក WJSN កំពុងតែទាក់ទាញការចាប់អារម្មណ៍ ដោយមានការប្រៀបធៀបជាមួយ Irene របស់ Red Velvet និង Rosé របស់ BLACKPINK ក្នុងពេលដែលនាងបានចូលរួមសម្តែងក្នុងរឿង «Twenty Five, Twenty One»។ 

ដែលទន្ទឹមនឹងភាពជោគជ័យនៃស៊េរីនេះ តួសំខាន់ និងការគាំទ្រក៏ទទួលបានការចាប់អារម្មណ៍ ពីសាធារណជនផងដែរ ជាពិសេសគឺ Bona សមាជិក WJSN ដែលដើរតួជាអ្នកលេងគុនដាវជម្រើសជាតិ Goo Yoo Rin បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែជំនាញសម្ដែងរបស់នាង។ 

ស្របគ្នានេះ មនុស្សជាច្រើនជឿថា នាងស្រដៀងនឹង Irene ដោយមហាជនបានកត់សម្គាល់ថា ការលេងស្ទីល និងមន្តស្នេហ៍របស់តារាស្រីទាំងពីរគឺស្រដៀងគ្នា ចំណែកអ្នកខ្លះក៏ថានាង មានរាងតូចស្តើង កម្ពស់ ១៦៤ សង់ទីម៉ែត្រ និង​មាន​ចង្កេះតូចខ្លាំង ស្រដៀងទៅនឹង Rosé ផងដែរ៕

ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷ 

Bona
Bona
Bona
Bona
Irene
Irene
Bona
Bona
Rosé
Rosé

ប្រភព : Kpopstarz 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...