កាន់តែធ្ងន់ធ្ងរ ត្រចៀកកាំ អាចនឹងត្រូវបង់ប្រាក់សំណងយ៉ាងច្រើន - TrueID

កាន់តែធ្ងន់ធ្ងរ ត្រចៀកកាំ អាចនឹងត្រូវបង់ប្រាក់សំណងយ៉ាងច្រើន

September 14, 2021

ចិន៖ ដោយយោងតាមសារព័ត៌មានក្នុងស្រុកមួយ បានបង្ហាញឲ្យដឹងថា តារាស្រី Zhao Wei កំពុងប្រឈមមុខនឹងការហាមឃាត់សកម្មភាពនៅក្នុងវិស័យសិល្បៈ ដោយសារតែសំណុំរឿងរបស់នាងមានភាពស្មុគស្មាញ និងត្រូវការដំណើរការការស៊ើបអង្កេត។ មិនត្រឹមតែប៉ុណ្ណោះ មានអ្នកជំនាញបានលើកឡើងថា ជាមួយនឹងការប្រឈមមុខធ្វើពហិការជាសាធារណៈ តារាស្រីរូបនេះ ស្ទើរតែមិនអាចទាញយកកេរ្តិ៍ឈ្មោះ និងតំណែងរបស់នាងឡើងវិញបានឡើយ។

ដោយឡែក បើនិយាយពីរឿងរ៉ាវនៅក្នុងការងារសិល្បៈរបស់ Zhao Wei វិញ ដោយនៅក្នុងរយៈពេលជិត ២០ ថ្ងៃមកនេះនៃរឿងអាស្រូវរបស់នាង តារាស្រីរូបនេះត្រូវបានដកចេញជាផ្លូវការពីគម្រោងរឿងភាពយន្តល្បីមួយ ដោយកាលពីមុននោះ ក្រុមអ្នកផលិតខ្សែភាពយន្តត្រូវបញ្ឈប់ការថត ដោយសារតែនាងត្រូវបានជាប់នៅក្នុងរឿងអាស្រូវ ផងដែរ។ 

លើសពីនេះទៅទៀត រឿងអាស្រូវរបស់ Zhao Wei ក៏អាចធ្វើឱ្យរឿងភាគទូរទស្សន៍lល្បីៗមួយចំនួនទៀត ត្រូវបានហាមឃាត់មិនឱ្យចាក់បញ្ចាំង ដែលធ្វើឲ្យនាង នឹងត្រូវផ្ដល់ប្រាក់សំណងដល់វិនិយោគិន ចំពោះការខាតបង់រាប់លានដុល្លារ។

ជាពិសេស តាមប្រភពដ៏ល្បីមួយទៀត ក៏បានបង្ហាញថា ម៉ាកយីហោ ជិត ១០ ដែលតំណាងដោយ Zhao Wei បានលាក់ និងលុបអត្ថបទឃោសនាជាបន្តបន្ទាប់ដែលទាក់ទងនឹងតារាស្រីរូបនេះ ដើម្បីជៀសវាងការខាតបង់ផ្នែកសេដ្ឋកិច្ច៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
Zhao Wei
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...