កូរ៉េខាងត្បូង៖ ថ្មីៗនេះ តារាសម្ដែងស្រី Goo Hye Sun បែរជាបានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល បន្ទាប់ពីបានអាប់ដេតនៅលើទំព័រផ្ទាល់ខ្លួន ជាមួយនឹងរូបថតជាច្រើនសន្ន្លឹក បង្ហាញពីសម្រស់ដ៏ផ្អែមរបស់នាង។
តែទោះជាយ៉ាងណា នៅក្នុងនោះ តារាស្រីរូបនេះ ក៏បានធ្វើឲ្យមើលឃើញពី ទឹកមុខក្រៀមក្រំ ព្រមទាំងមានសាររៀបរាប់ថា៖
មិនត្រឹមតែប៉ុណ្ណោះ ការលើកឡើងម្ដងនេះ របស់ Goo Hye Sun បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតចាប់អារម្មណ៍ភ្លាមៗ ព្រោះកាលពី កន្លងមក តារាស្រីរូបនេះ ធ្លាប់បាននិយាយថា ខ្លួនបានរកឃើញស្នេហាថ្មីហើយ បន្ទាប់ពីការលែងលះជាមួយនឹងអតីតស្វាមី។ ហើយដោយសារតែ ចង់ឱ្យទំនាក់ទំនងរីកចម្រើន និងរក្សាឯកជនភាព ទើបតារាស្រីរូបនេះ មិនដែលបង្ហាញអត្តសញ្ញាណគូស្នេហ៍របស់ខ្លួនឡើយ។
យ៉ាងណាមិញ បណ្ដាអ្នកគាំទ្រ ក៏បានបញ្ចេញមតិជាច្រើននៅក្រោមការបង្ហោះរបស់ Goo Hye Sun ដោយពួកគេបាននិយាយលើកទឹកចិត្តទៅដល់នាង ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖