យល់ដឹង៖ ជាការពិតណាស់ នៅលើពិភពលោកយើងនេះ ប្រទេសនីមួយៗតែងតែមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ដោយឡែកៗពីគ្នា ហើយប្រទេសនីមួយៗក៏មានចំណុចល្អ និងគុណវិបត្តិព្រមទាំងបញ្ហាប្រឈមដែលត្រូវដោះស្រាយរៀងៗខ្លួនផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមចំណាត់ប្រទេសដ៏ល្អជាងគេបំផុតក្នុងលោក “Best Countries Ranking” ប្រចាំឆ្នាំ២០២១ ដែលចេញផ្សាយដោយ USNews & World Report បានផ្តល់ចំណាត់ថ្នាក់ឲ្យប្រទេសចំនួន១០លើលោក ជាប់ឈ្មោះជាប្រទេសល្អបំផុតសម្រាប់ការរស់នៅ ដោយផ្អែកលើកម្រិតGDP សន្ទស្សន៍នៃការអភិវឌ្ឍ ព្រមទាំងប្រព័ន្ធសុខាភិបាលដែលក្តោបរួមទាំងអត្រាសង្ឃឹមរស់ និងអត្រាមរណប្រមាណនៃប្រជាជនក្នុងប្រទេសទាំងនោះផងដែរ។
ជាក់ស្តែងខាងក្រោមនេះជាបញ្ជីឈ្មោះប្រទេសទាំង១០ ដែលជាប់ឈ្មោះជាប្រទេសល្អបំផុតប្រចាំឆ្នាំ២០២១ ដោយក្នុងនោះរួមមាន៖
១/, ចំណាត់ថ្នាក់លេខ១ ប្រទេសកាណាដា
២/, ចំណាត់ថ្នាក់លេខ២ ប្រទេសជប៉ុន
៣/, ចំណាត់ថ្នាក់លេខ៣ ប្រទេសអាល្លឺម៉ង់
៤/, ចំណាត់ថ្នាក់លេខ៤ ប្រទេសស្វីស
៥/, ចំណាត់ថ្នាក់លេខ៥ ប្រទេសអូស្រា្តលី
៦/, ចំណាត់ថ្នាក់លេខ៦ សហរដ្ឋអាមេរិក
៧/, ចំណាត់ថ្នាក់លេខ៧ ប្រទេសញ៉ូសេឡែន
៨/, ចំណាត់ថ្នាក់លេខ៨ ចក្រភពអង់គ្លេស
៩/, ចំណាត់ថ្នាក់លេខ៩ ប្រទេសស៊ុយអែត
១០/, ចំណាត់ថ្នាក់លេខ១០ ប្រទេសហូល្លង់
ប្រភព៖ USNews & World Report