ឥណ្ឌូនេស៊ី៖ ពិតណាស់ ការប្រកួតប្រជែងបវរកញ្ញា សម្រស់ និងចំណេះដឹង Miss Grand International បានបញ្ចប់ទៅដោយរលូន កាលពីយប់ថ្ងៃទី២៥.១០.២០២២ នេះ។ ក្នុងនោះ សម្រាប់បវរកញ្ញាកម្ពុជាយើង ក៏ទទួលបានតំណែងTop10 ថែមទាំងបានមកុដ5th Runner up ទៀតផង។
យ៉ាងណាមិញ សម្រាប់បវរកញ្ញា តំណាងប្រទេសកម្ពុជានាឆ្នាំនេះ ពិតជាធ្វើឲ្យមហាជនពេញចិត្តនឹងស្ញើចសរសើរពីសមត្ថភាព ក៏ដូចជាសម្រស់របស់នាងគ្រប់ៗគ្នា។ លើសពីនេះទៅទៀត គឺឈុតសម្រាប់បង្ហាញខ្លួនក្នុងការប្រកួត ក្នុងវគ្គនីមួយៗរបស់ សារ៉ារឌ្ឍី គឺសុទ្ធសឹងតែប្រណីត លេចធ្លោប្រកបដោយអត្ថន័យ ស្អាតទាក់ទាញ ក្នុងការរចនាឡើង នីមួយៗ។
ជាក់ស្ដែង បន្ទាប់ពីទទួលបានដំណែងជា 5th Runner up មក បវរកញ្ញា សារ៉ាវឌ្ឍី ពុំទាន់អាចត្រលប់មកមាតុភូមិបានវិញនោះឡើយ ដោយត្រូវជាប់ភារកិច្ចជាមួយស្ថាប័ន និងបវរកញ្ញាដទៃទៀត។ អ្វីដែលកាន់តែពិសេស នៅថ្មីៗនេះ សារ៉ាវឌ្ឍី បានបង្ហាញខ្លួន ជាមួយរ៉ូបមួយឈុតទៀត ធ្វើឲ្យអ្នកគាំទ្រចំហមាត់តែម្ដង ក្នុងឈុតយ៉ាងប្រណីតស៊ិចស៊ី រចនាជារ៉ូបខ្លីត្រឹមជង្គង់មានម៉ូដ ស្បៃស្តើងស្រោពខ្លួន ថែមជាបូស្បៃនៅជាយជើងពណ៌ខ្មៅ មើលទៅពិតជាស្អាតប្លែកភ្នែកតែម្ដង៕
សុមទស្សនារូបភាពខាងក្រោម៖