ភ្នំពេញ៖ តារារ៉េប លោក វណ្ណ ដា បានបង្ហោះរូបចំពីមុខ មួយសន្លឹក កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងសម្រស់ ដ៏ស្រស់សង្ហារបស់លោក ត្រូវបានគេកោតសរសើរជាខ្លាំង។
ក្នុងនោះផងដែរ ជាមួយរូបភាព អង្គុយនៅលើសាឡុង ក្នុងឈុតអាវធំ អាចឲ្យយើងឃើញយ៉ាងច្បាស់ នូវទម្រង់មុខដ៏ស្រស់ស្អាត និងអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺសាច់មុខសម៉ង់ខៃ រលោងស្រិល ជាពិសេស ច្រមុះស្រួល ស៊ីមេទ្រីទៅនឹងទម្រង់ ជ្រុងអក្សរ V ដោយអួតពីសម្រស់ដ៏ល្អឥតខ្ចោះមិនចាញ់មនុស្សស្រីប៉ុន្មាននោះទេ។
យ៉ាងណាមិញ នេះមិនមែនលើកទីមួយទេ ដែលតារារូបនេះ បង្អួតពីភាពលេចធ្លោបែបនេះ ព្រោះជារឿយៗ តែងតែទទួលបាន ការកោតសរសើររាប់មិនអស់ ជាមួយនឹង ភាពសង្ហារបស់លោកមាន ថ្វីត្បិត មាឌល្អិត តូចញ៉េបក៏ដោយ តែ វណ្ណ ដា នៅតែជាក្រសែភ្នែករបស់អ្នកផងទាំងពួង ជាពិសេសមិត្តនារីៗ តែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖