បរទេស៖ កាលពីថ្មីៗនេះ កម្រងរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀងស្រី Adele ត្រូវបានមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការបង្ហាញខ្លួនថ្មី ខណៈពេលកំពុងតែនៅខាងក្រៅចំណតរថយន្តមួយ នៅ West Hollywood។
នៅក្នុងនោះដែរ ត្រូវបានគេដឹងថា តារាស្រី Adele និងមិត្តប្រុសរបស់ខ្លួន បានទៅចូលរួមពិធីខួបកំណើតរបស់ប្រពន្ធកីឡាករបាល់បោះ LeBron James ដែលតារាចម្រៀងស្រីវ័យ ៣៣ ឆ្នាំរូបនេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានតុបតែងខ្លួនដោយស្លៀកពាក់រ៉ូបពណ៌ក្រហមដ៏តឹងណែន បង្ហាញពីកជ្រៅ វាលទ្រូង និងរូបរាងដ៏ទាក់ទាញ។
មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជានៅក្នុងរូបទាំងនោះ Adele មិនបានពាក់ស្បែកជើងដោយដើរជើងទទេព្រមទាំងគុណភាពរូបភាពមិនសូវច្បាស់ក៏ដោយ ប៉ុន្តែការតុបតែងខ្លួនដ៏ប្រណិតលើកនេះ បានទាញយកចិត្តអ្នកគាំទ្រជាច្រើនជាមួយនឹងរូបរាងស្រស់ស្អាត ស្គមជាងមុន ក្រោយពេលដែលនាងបានសម្រកទម្ងន់ និងបង្កភាពជ្រួលច្របល់នៅលើបណ្តាញសង្គមយ៉ាងខ្លាំង ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖