មានស្នេហ៍ថ្មីហើយ? ពេលមើលរូប Bella បង្ហាញក្ដីសុខ ជាមួយបុរសសង្ហារូបនេះ - TrueID

មានស្នេហ៍ថ្មីហើយ? ពេលមើលរូប Bella បង្ហាញក្ដីសុខ ជាមួយបុរសសង្ហារូបនេះ

September 28, 2022

ថៃ៖ ចាប់តាំងពីបានត្រឡប់ មករកភាពនៅលីវវិញនោះ តារាស្រី Bella ក៏កាន់តែធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍តាមដានទៅលើជីវិតរស់នៅរបស់នាង ជាពិសេស ដែលកាលពីកន្លងមកនេះ រូបនាងតែងតែបានបង្ហាញ ពីសកម្មភាពកម្សាន្តរីករាយជាច្រើន ផងដែរ។

ដោយឡែក ថ្មីៗនេះ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលខ្លាំងជាងមុនទៀត ជាមួយនឹងការចែករំលែកមួយនៅលើបណ្ដាញសង្គម ដែលបានបង្ហាញរូបភាពរបស់ តារាស្រី Bella Ranee ថតរូបជាមួយបុរសវ័យក្មេងម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Win William ព្រមទាំងជាមហាសេដ្ឋីមកពីប្រទេសឡាវ ទៀតផង។

អ្វីដែលសំខាន់នោះ តាមរយៈវីដេអូឃ្លីបមួយ អ្នកទាំងពីរក៏បាន ថតរូបជាមួយគ្នានៅលើ TikTok និង ធ្វើឲ្យមនុស្សជាច្រើនបានបញ្ចេញមតិចាប់អារម្មណ៍ជាពិសេស រួមទាំង​បានសរសើរ​ពីភាពស្រស់ស្អាតរបស់ Bella នៅពេលដែលរូបនាងតុបតែងខ្លួនយ៉ាងស្អាត ក៏ដូចជាបង្ហាញពីស្នាមញញឹម ទឹកមុខស្រស់ថ្លា រហូតដល់មានមនុស្សមួយចំនួន បានឆ្ងល់និងសង្ស័យថាតើ បុរសរូបនោះគឺជាអ្នកណាឲ្យពិតប្រាកដ ខណៈដែលអ្នកទាំងពីរមានការបង្ហាញខ្លួនឡើងស៊ីចង្វាក់គ្នាល្អបែបនេះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Bella
Bella
Bella
Bella
Bella
Bella
Bella
Bella
Bella
Bella
Win William
Win William
Win William
Win William
Win Wiliam
Win Wiliam
Bella
Bella
Bella
Bella
Bella
Bella
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...