សោកស្ដាយ! តារាស្រី Sarah Harding ស្លាប់ទាំងវ័យក្មេងដោយសារជំងឺមហារីក - TrueID

សោកស្ដាយ! តារាស្រី Sarah Harding ស្លាប់ទាំងវ័យក្មេងដោយសារជំងឺមហារីក

September 6, 2021

បរទេស៖ យោងតាមសារព័ត៌មាន The Guardian បានរាយការណ៍ថា នៅល្ងាចថ្ងៃទី ៥ ខែកញ្ញា តារាចម្រៀងស្រី Sarah Harding បានទទួលមរណភាព ក្នុងវ័យ ៣៩ ឆ្នាំ បន្ទាប់ពីតស៊ូជាមួយជំងឺមហារីកសុដន់អស់រយៈពេលជាយូរមកហើយ។

ជាក់ស្ដែង តាមរយៈទំព័រផ្ទាល់ខ្លួនរបស់តារាស្រី Sarah Harding ដោយក្រុមគ្រួសាររបស់នាងបានប្រកាសថា រូបនាងបានទទួលមរណភាពនៅព្រឹកថ្ងៃទី ៥ ខែកញ្ញា ម្សិលមិញនេះ។ នៅក្នុងការបង្ហោះនោះ ម្តាយរបស់តារាស្រីរូបនេះ បានប្រកាសថា៖

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ ២០២០ តារាស្រី Sarah Harding បានប្រកាសថា នាងមានជំងឺមហារីក ហើយកំពុងទទួលការព្យាបាលដោយប្រើគីមី ដោយនៅខណៈពេលនោះ តារាស្រីរូបនេះ ក៏បាននិយាយថា ម្តាយ ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់នាង តែងតែនៅទីនោះ ដើម្បីជួយនាង ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Sarah Harding
Sarah Harding
Sarah Harding
Sarah Harding
Sarah Harding
Sarah Harding
Sarah Harding
Sarah Harding
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...