ទើបទទួលបានផ្ទះមួយខ្នង ពេលនេះ សឿ សុធារ៉ា បានដីមួយប្លង់បន្ថែមនៅខេត្តមួយនេះ - TrueID

ទើបទទួលបានផ្ទះមួយខ្នង ពេលនេះ សឿ សុធារ៉ា បានដីមួយប្លង់បន្ថែមនៅខេត្តមួយនេះ

December 13, 2022

ភ្នំពេញ៖ ពិតណាស់ កាលពីម្សិលមិញនេះ អ្នកនាង សឿ សុធារ៉ា បានបង្ហោះបង្ហាញពីដំណឹងដ៏រំភើបរបស់នាង ខណៈដែលឯកឧត្ដមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានទិញផ្ទះមួយខ្នងជូនដល់រូបនាង។ ស្របពេលមហាជន ដឹងដំណឹងថាតារាស្រីរូបនេះមានផ្ទះថ្មី ម្នាក់ៗជួយត្រេកអរជំនួសគ្រប់ៗគ្នា។ 

យ៉ាងណាមិញ មុននេះបន្តិចគេដឹងថា អ្នកនាង សឿ សុធារ៉ា បានទទួលប្លង់ដីថ្មីបន្ថែមដែលមានទំហំ១០គុណនឹង៣០ ស្ថិតនៅភូមិស្រែក្រៅ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ពីលោក ហ៊ិន រស់ ម្ចាស់គំរោងពិការជើង ភូមិចំការដូងរីសត ដែលបានបរិច្ចាគជូនដល់តារាស្រីរូបនេះ និងកូនៗផងដែរ។

តួយ៉ាង ស្របពេលទទួលបានផ្ទះមួយខ្នងពី ឯកឧត្ដម ខៀវ កាញារីទ្ធ និងដីមួយប្លង់មានទំហំ១០គុណនឹង៣០ ពីលោក ហ៊ិន រស់ ម្ចាស់គំរោងពិការជើង ភូមិចំការដូងរីសត តារារូបនេះ ពិតជារំភើបនឹងត្រេកអរជាខ្លាំង ដែលមានផ្ទះស្នាក់នៅផ្ទាល់ខ្លួនរស់នៅជុំកូនប្រុសស្រីទាំងពីរ ហើយនឹងដីមួយប្លង់ធំយ៉ាងដូច្នេះ៕ 

ប្រភពរូបភាព៖ សាវិន ហ្វីលីព Savin Phillip

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា ជាមួយកូនស្រី
អ្នកនាង សឿ សុធារ៉ា ជាមួយកូនស្រី
រូបភាព អ្នកនាង សឿ សុធារ៉ា ទៅមើលដី
រូបភាព អ្នកនាង សឿ សុធារ៉ា ទៅមើលដី
រូបភាព អ្នកនាង សឿ សុធារ៉ា ទៅមើលដី
រូបភាព អ្នកនាង សឿ សុធារ៉ា ទៅមើលដី
រូបភាព អ្នកនាង សឿ សុធារ៉ា ទៅមើលដី
រូបភាព អ្នកនាង សឿ សុធារ៉ា ទៅមើលដី
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...