ភ្នំពេញ៖ តារាសម្ដែង និងជាតារាម៉ូដែល កញ្ញា ដា ដាវ ជាតារាស្រីមួយរូបដែលត្រូវបានគេចាត់ទុកថា ជាស្រីស្អាតវ័យក្មេង និយមលេងខ្លួនហាយសូ ទាន់សម័យ និងស៊ិចស៊ីមិនធម្មតា ដែលធ្វើឲ្យអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន មានការចាប់អារម្មណ៍ និងតែងតែនាំគ្នាសរសើរអំពីរូបសម្រស់របស់នាង មិនដាច់ពីមាត់នោះឡើយ។
លើសពីនេះទៅទៀត មហាជនភាគច្រើន ក៏តែងសង្កេតឃើញថា បើទោះបីជាតារាស្រីរាងតូចច្រឡឹងរូបនេះ ស្លៀកសម្លៀកបំពាក់បែបអ្វីក៏ដោយ មិនថាជារ៉ូបវែងឬខ្លី បុរាណឬសម័យលេចលើលេចក្រោមនោះទេ ក៏នៅតែមើលទៅស្អាតគ្រប់កាលៈទេសៈផងដែរ ដោយសារតែ ដា ដាវ មានដៃជើងស្រឡូន សាច់សខ្ចី និងរាងស្លីមស្អាតគ្រប់កន្លែងតែម្ដង។
ពិសេស បើក្រឡេកមកមើលម៉ូតសម្លៀកបំពាក់មួយចំនួនរបស់ ដា ដាវ ខាងក្រោមនេះ ជាមួយស្ទាយ៍ខ្លះបានបង្ហាញស៊ិចស៊ីបន្តិចៗប៉ុណ្ណោះ ប៉ុន្តែមើលទៅពិតជាមានភាពទាក់ទាញ និងលេចធ្លោរខ្លាំង៕
ទស្សនារូបភាពខាងក្រោម៖