ពុទ្ធោ លុយច្រើនម្ល៉េះ? អជ្ញាធរជប៉ុន បានប្រកាសរកឃើញប្រាក់សុទ្ធនៅក្នុងធុងសំរាម រហូតដល់ទៅ... - TrueID

ពុទ្ធោ លុយច្រើនម្ល៉េះ? អជ្ញាធរជប៉ុន បានប្រកាសរកឃើញប្រាក់សុទ្ធនៅក្នុងធុងសំរាម រហូតដល់ទៅ...

November 2, 2021

ប្រទេសជប៉ុន៖ កាលពីពេលថ្មីៗកន្លងទៅ ជារឿងដ៏សែនភ្ញាក់ផ្អើលមួយដែលកើតមាននៅក្នុងប្រទេសជប៉ុន ក្រោយពេលដែលអាជ្ញាធរទីក្រុង Tsu ខេត្ត Mie ស្ថិតនៅភូមិភាគកណ្តាលប្រទេសជប៉ុនបាន​ប្រកាសរកឃើញប្រាក់សរុបចំនួន ២,៨៦ លាន​យ៉េន ដែលប្រមូលបាន​ពីសំរាមតាមផ្ទះនៅឯមជ្ឈមណ្ឌលកែច្នៃ និងកែច្នៃសំរាមក្នុងក្រុងTsu ក្នុងប្រទេសជប៉ុន។

យ៉ាងណាមិញ យោងតាមប្រសាសន៍របស់អជ្ញាធរមានសមត្ថកិច្ចប្រចាំក្រុង Tsu ខេត្ត Mie បានមានប្រសាសន៍យ៉ាងដូច្នេះថា ប្រសិនបើក្រោយរយៈពេល ៣ ខែម្ចាស់ប្រាក់ ២,៨៦ លានយ៉េននេះមិនមកទទួល​វិញទេ យើងនឹងប្រមូលដាក់ក្នុងមូល​និធិ​ទីក្រុងដើម្បីជាប្រយោជន៍រួម។

សូមរំលឹកផងដែលថា នេះមិនមែនជាលើកទី១ទេ ដែលករណីមួយនេះកើតមាននៅប្រទេសជប៉ុន ដោយកន្លងមកក៏ធ្លាប់មានករណីស្រដៀងគ្នានេះ ធ្លាប់កើតមានផងដែលនៅក្នុងតំបន់ផ្សេងៗគ្នានៅក្នុងប្រទេសជប៉ុន ដោយប្រសិនបើមិនអាចរកម្ចាស់លុយនោះឃើញទេ គេនឹងយកវាទៅដាក់ចូលក្នុងមូលនិធិទីក្រុងដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍរួម៕

ធុងសំរាមនៅក្នុងប្រទេសជប៉ុន
ធុងសំរាមនៅក្នុងប្រទេសជប៉ុន
លុយដែលបានរកឃើញនៅក្នុងធុងសំរាម
លុយដែលបានរកឃើញនៅក្នុងធុងសំរាម
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...