ចិន៖ ថ្មីៗនេះ យោងតាមប្រភព Sinchew បានបង្ហាញថា មន្ទីរពេទ្យមួយនៅទីក្រុងប៉េកាំង បានប្រើប្រាស់រូបថតប្រមាណ ៣៦ សន្លឹករបស់ តារាស្រី Angelababy ដោយគ្មានដង្កៀបកៀបធ្មេញ ដើម្បីបង្ហោះលើបណ្តាញសង្គម ខណៈមិនមានការទាក់ទងទៅ តារាសម្ដែងស្រីរូបនេះទេ។
យ៉ាងណាមិញ ដោយមានការខកចិត្តចំពោះទង្វើរបែបនេះ Angelababy បានធ្វើការប្តឹងទៅតុលាការ និងទាមទារសំណងចំនួន ៣៦,០០០ យន់ (ប្រហែលជិត ៥ពាន់ដុល្លារ)។ លើសពីនេះ តារាស្រីរូបនេះ បានអះអាងថា ខាងវិទ្យាស្ថានបានប្រើឥទ្ធិពល និងតម្លៃពាណិជ្ជកម្មរបស់នាង ដើម្បីផ្សព្វផ្សាយម៉ាកយីហោ ដែលជាហេតុ រំ.លោ.ភលើសិទ្ធិរូបភាពរបស់នាង ទៀតផង។
បច្ចុប្បន្ន តុលាការ បានចាត់ទុក ជនជាប់ចោទ ជាអ្នកមិនបានទទួលការយល់ព្រមពីដើមបណ្តឹង ក្នុងការប្រើប្រាស់រូបភាពនោះទេ ដូច្នេះ នេះគឺជាការរំ.លោ.ភសិទ្ធិរូបភាព។ ហើយខាងតុលាការ ក៏បានបញ្ជាឱ្យមន្ទីរពេទ្យធ្មេញប្រកាសការជូនដំណឹងនៅលើគណនី WeChat របស់ខ្លួន និងផ្តល់សំណងសេដ្ឋកិច្ចដល់តារាសម្តែងស្រីរូបនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖