កម្សាន្ត៖បើយោងតាមព័ត៌មានកម្សាន្តថៃមួយបានចុះផ្សាយថា តារាប្រុសស្រីកំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងចំនួន៣ រូបដូចជា Bua Nalinthip, Pon Nawasch និង Krating Khunnarong បានបង្ហើបប្រាប់នៅក្នុងកម្មវិធី 3Zaap ថាបើសិនមានឱកាសពួកគេចង់ដើរតួសម្តែងជាតួអង្គដែលមិនធ្លាប់បានដើរតួកាលពីមុនមក។
តួយ៉ាង សម្រាប់តារាសម្តែងស្រី Bua Nalinthip គឺនាងចង់សម្តែងប្រភេទជារឿងបុរាណៗ ឬប្រវត្តិសាស្រ្តព្រោះថានាងចង់សាកល្បងបទពិសោធន៍អ្វីដែលថ្មី និងមិនធ្លាប់បានសម្តែងពីមុនមក។
ចំណែកលោក Pon Nawasch វិញចង់សម្តែងជាតួអង្គភ្លោះ ព្រោះតាំងពីប្រឡូកក្នុងវិស័យនេះមកគឺលោកមិនធ្លាប់បានសម្តែងតួអង្គភ្លោះឡើយ។
ដោយឡែកសម្រាប់ Krating Khunnarong បែរជាចង់សម្តែងរឿងប្រភេទរ៉ូមែនទិចព្រោះលោកបានប្រាប់ថា មិនយល់ពីស្នេហានិងភាពផ្អែមល្ហែម ដូច្នេះទើបចង់ដើរតួសម្តែងបែបរ៉ូមែនទិចវិញម្តងដើម្បីទុកជារៀននិងជាបទពិសោធន៍ទៅថ្ងៃក្រោយ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖
ប្រភព៖ thaiupdate