KooTee យំសស្រាក់ក្រោយបានជាសះស្បើយពីជំងឺកូវីដ១៩ - TrueID

KooTee យំសស្រាក់ក្រោយបានជាសះស្បើយពីជំងឺកូវីដ១៩

July 13, 2021

ថៃ៖ គឺជាដំណឹងល្អមួយសម្រាប់អ្នកគាំទ្រជាច្រើន បន្ទាប់ពីបានជ្រាបថា តារាសម្ដែង និងជាតារាកំប្លែង លោក KooTee បានជាសះស្បើយពីជំងឺកូវីដ១៩ ក្រោយពីបានសម្រាកព្យាបាលអស់រយៈពេលជាច្រើនថ្ងៃ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាប្រុសរូបនេះ បានធ្វើការ Live វីដេអូ រៀបរាប់ទាំងទឹកភ្នែក បង្ហាញពីការជាសះស្បើយព្រមទាំងបានត្រឡប់មកលំនៅដ្ឋានវិញ ជាពិសេស លោកក៏បានថ្លែងអំណរគុណ រាល់ការលើកទឹកចិត្ត ដែលមិត្តៗ ព្រមទាំងហ្វេនៗជាច្រើន បានផ្តល់មកលើរូបលោក។ 

មុនពេលបញ្ចប់ KooTee ក៏បានផ្ដាំផ្ញើទៅអ្នករាល់គ្នា កុំមានការធ្វេសប្រហែស និងធ្វើការថែរក្សាការពារខ្លួនឲ្យបានល្អ ដើម្បីជៀសផុតពីការឆ្លងរោគរាតត្បាតដ៏កាចសាហាវមួយនេះ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

KooTee
KooTee
KooTee
KooTee
KooTee ក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩
KooTee ក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩
KooTee ក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩
KooTee ក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩
KooTee ក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩
KooTee ក្រោយពីជាសះស្បើយពីជំងឺកូវីដ១៩
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...