ចុម!! ស្ងាត់ៗ Tono ទៅបួសជាព្រះសង្ឃ ដោយសារតែរឿងនេះ - TrueID

ចុម!! ស្ងាត់ៗ Tono ទៅបួសជាព្រះសង្ឃ ដោយសារតែរឿងនេះ

January 9, 2023

ថៃ៖ សម្រាប់តារាចម្រៀង និងជាតារាសម្ដែង លោក Tono ដែលក្រៅពីការងារនៅក្នុងវិស័យសិល្បៈហើយ រូបលោកតែងតែត្រូវបានបណ្ដាមហាជនជាច្រើន ចាប់អារម្មណ៍ទៅលើសកម្មភាព ការធ្វើសប្បុរសធម៌រៃអង្គាសរកថវិកា ដើម្បីជួយសង្គម។

ដោយឡែក ថ្មីៗនេះ ហាក់ជារឿងភ្ញាក់ផ្អើលមួយ ដែលតារាប្រុសរូបនេះ បានសម្រេចចិត្តទៅបួសជាព្រះសង្ឃ ដែល​ជា​ថ្នូរ​ទៅនឹង​ទឹកចិត្ត​ប្រជាជន​ថៃ និង​ឡាវ ដែលបានបរិច្ចាគថវិកា ដល់គម្រោង One Man & The River ដើម្បីរៃអង្គាសប្រាក់សម្រាប់ឧបករណ៍វេជ្ជសាស្ត្រ រហូត​ដល់​ចំនួន​បរិច្ចាក ​លើស​ពី​គោលដៅ​ជាង ៨៧ លាន​បាត ។

មិនត្រឹមតែប៉ុណ្ណោះ ងាកមកមើលពីបរិយាកាសនៃពិធីនេះវិញ ក៏សង្កេតឃើញថា មានអ្នកម្តាយ ព្រមទាំងតារាស្រី Nycha និងមិត្តស្រីប្រុសរបស់លោកជាច្រើនរូបទៀត ក៏បានមកចូលរួមឧទ្ទិសកុសលផលបុណ្យជាមួយគ្នានេះ ផងដែរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Tono 
Tono 
Tono 
Tono 
Tono 
Tono 
Tono 
Tono 
Tono 
Tono 
Tono 
Tono 
Tono 
Tono 
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...