ថៃ៖ ក្រោយពីភរិយារបស់ Kan Katathavorn បានសម្រាលបុត្រថ្មីៗនេះ Kan និងសមាជិកគ្រួសារទាំងអស់ត្រូវធ្វើតេស្ដរកជំងឺកូវីដ១៩ ជាលើកទី២ ក្រោយពីមានដំណឹងថាបានប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយនឹង Fluke Krirkphon ដែលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩។ ក៏ប៉ុន្ដែ ចំពោះលទ្ធផលយ៉ាងណាមិនទាន់មានចម្លើយនៅឡើយទេ។
គួររំលឹកថា កាលពីលើកមុនគ្រួសាររបស់ Kan បានធ្វើតេស្ដលើកទី១ រួចមកហើយ ចំណែឯលទ្ធផលទទួលបានគឺអវិជ្ជមានទាំងអស់គ្នា ក៏ប៉ុន្ដែពួកគេត្រូវដាក់ឲ្យនៅដោយលែករយៈពេល ១៤ ថ្ងៃ និងធ្វើការតេស្ដជាលើកទី២។
យ៉ាងណាមិញ តារាសម្ដែងប្រុសរូបនេះ បានធ្វើការបួងសួងឲ្យទទួលបានលទ្ធផលល្អ ព្រោះលោកមិនចង់ឲ្យកូនតូចរបស់លោក ដែលទើបនឹងកើតនោះរងការបៀតបៀនពីជំងឺមួយនេះឡើយ ហើយណាមួយភរិយាក៏នៅទន់ខ្សោយពិបាកទ្រាំទ្រ។ នៅក្នុងនោះ Kan ក៏បានប្រាប់ក្រុមគ្រួសារ និងមនុស្សគ្រប់គ្នាឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖