បរទេស៖ កាលពីថ្មីៗនេះ តាមប្រភពមួយ បានចេញផ្សាយ ទម្លាយទៅនឹង ទំហំសាច់ប្រាក់ ជំនួញរបស់ David Beckham បានទទួលជោគជ័យ ដែលអនុញ្ញាតឱ្យអតីតកីឡាកររូបនេះ ដេកសោយសុខ ចាយប្រាក់យ៉ាងស្រួល។
យោងតាម Bloomberg អាជីវកម្មរបស់ David Beckham បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ស្ថិតិពីប្រភពអន្តរជាតិនិយាយថាលោកប៉ា កូន ៤រូបនេះ រកបាន ៦៥៧.៣២២ ផោន (ស្មើរនឹង ៧៩៨.៦៩២ដុល្លារ) ក្នុងមួយសប្តាហ៍កាលពីឆ្នាំមុន។
ជាមួយនឹង Beckham Brand Holdings ដែលជាក្រុមហ៊ុនធំរបស់ DB Ventures (អាជីវកម្មម៉ាកយីហោរបស់ David Beckham) និង Victoria Beckham Limited (អាជីវកម្មម៉ូដរបស់ Victoria Beckham) បាននិយាយថា ប្រាក់ចំណេញកើនឡើងច្រើនលើសលប់ បើធៀបពីឆ្នាំ ២០២១។
តាមប្រភពដដែលបានបន្តទៀតថា ប្រាក់ចំណេញភាគច្រើនបានមកពីក្រុមហ៊ុន DB Ventures ដែលទទួលបានអាជ្ញាប័ណ្ណផលិតវីដេអូហ្គេម មាក់ស្បែកជើងប៉ាតា ស្រា រថយន្ត និងរបស់របរផ្សេងៗទៀត៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖