ឥណ្ឌា៖ កាលពីថ្មីៗនេះ បវរកញ្ញាចក្រវាលឆ្នាំ ២០២១ នាង Harnaaz Sandhu ត្រូវបានអ្នកលេងអ៊ីនធើណែតលើកឡើងពីរូបរាងរបស់នាង ខណៈដែលមានគេហទំព័រព័ត៌មានមួយ បានបង្ហោះនៅលើ Instagram អំពី រូបនាងព្រមទាំងបានពង្រីក ត្រង់កន្លែងពោះ រួមជាមួយការសង្ស័យថា នាងមានផ្ទៃពោះដោយសារតែដើមទ្រូ.ងធំ ខុសពីធម្មតា។
មិនយូរប៉ុន្មាន ភ្លាមៗនោះ ក្រោយពីមានការបង្ហោះរូបបែបនេះ បវរកញ្ញាឥណ្ឌារូបនេះ បានចេញមកបញ្ជាក់់ នៅក្រោមទំព័រនេះថា៖
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ ថែមទាំងមានអ្នកគាំទ្រជាច្រើន បានបញ្ចេញមតិថ្កោ.ល.ទោ.សចំពោះសកម្មភាពរបស់គេហទំព័រព័ត៌មាននេះ នៅពេល ដែលបានព្យាយាមចំ.អ.ក មកលើរាងកាយរបស់នាង និងផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ចំពោះបវរកញ្ញារូបនេះ ។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយទេ ដែលរូបនាង ត្រូវបានគេចំ.អ.ក.ចំពោះរូបរាងកាយ ព្រោះ បន្ទាប់ពីបានជាប់ជាបវរកញ្ញាចក្រវាលឆ្នាំ ២០២១ នាង Harnaaz Sandhu បានប្រឈមមុខនឹងការរិះ.គ.ន់ជាច្រើន អំពីរូបរាងដែលមានការឡើងទម្ងន់៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖