ស្លៀកឈុតកូនកំលោះ ស៊ឹម ចាន់ពន្លឺ រឹតតែជះរាងសង្ហា - TrueID

ស្លៀកឈុតកូនកំលោះ ស៊ឹម ចាន់ពន្លឺ រឹតតែជះរាងសង្ហា

October 22, 2022

ភ្នំពេញ៖ គ្រាន់តែនិយាយដល់ឈ្មោះ ស៊ឹម ចាន់ពន្លឺ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់។ ដោយលោកជាបេក្ខភាពប្រកួតចម្រៀងក្នុងកម្មវិធី Cambodian រដូវកាលទី៤ ជាប់ក្នុងចំណោមTop4។ ពិតណាស់ មុននឹងឈានដល់ការប្រកួតនៅក្នុងកម្មវិធីមួយនេះរូបលោកក៏ធ្លាប់បានប្រកួតចម្រៀងនៅក្រៅប្រទេសក្នុងកម្មវិធីមួយ ជាប់ឈានដល់ Top៧នាក់ចុងក្រោយផងដែរ។ 

យ៉ាងណាមិញ ក្រៅពីអាជីពជាតារាចម្រៀង គេដឹងផងដែរថាលោក ស៊ឹម ចាន់ពន្លឺ គឺជាគ្រូពេទ្យម្នាក់។ ជាមួយគ្នានេះដែរ បើងាកមើលរូបសមប្បត្តិលោកគ្រូពេទ្យកំលោះរូបនេះគឺ ស្អាត សង្ហារាយមន្តស្នេហ៍ដាក់ហ្វេនៗឲ្យលង់នឹងរូបលោកមិនតិចនាក់នោះទេ។ ជាពិសេសការរៀបចំខ្លួនមើលទៅសាកសមជាតារាចម្រៀងអាជីពពិតៗតែម្ដង មិនថាស្ទាយ៍សម្លៀកបំពាក់ ឬម៉ូតសក់នោះទេ។ 

ជាក់ស្ដែង ថ្មីៗនេះលោក ស៊ឹម ចាន់ពន្លឺ បានទទួលថតសំអាងការ ព្រមទាំងបានស្លៀកឈុតប្រពៃណីកូនកំលោះ មើលទៅពិតជាជះរាងសង្ហា ខណៈមិនធ្លាប់បានឃើញលោកស្លៀកឈុតកូនកំលោះពីមុនមកឡើយ។ ក្រោយហ្វេនបានឃើញលោកគ្រូពេទ្យសង្ហារូបនេះស្លៀកឈុតកូនកំលោះ ពួកគេបានពោលពាក្យសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា៕ 

ប្រភពរូបភាព៖ Virak Nano

សូមទស្សនារូបភាពខាងក្រោម៖

លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ
លោក ស៊ឹម ចាន់ពន្លឺ 
លោក ស៊ឹម ចាន់ពន្លឺ 
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...