ស្មានតែ ២០ ជាងអី សម្រស់ Lee Ji Ah ឡើងក្មេងខ្លាំងបែបនេះ - TrueID

ស្មានតែ ២០ ជាងអី សម្រស់ Lee Ji Ah ឡើងក្មេងខ្លាំងបែបនេះ

March 27, 2022

កូរ៉េខាងត្បូង៖ ថ្វីត្បិតតែមានអាយុច្រើនមែន តែតារាស្រី Lee Ji Ah នៅតែរក្សាបាននូវប្រជាប្រិយភាព ក៏ដូចជាការពេញចិត្តពីអ្នកគាំទ្រជាច្រើន ដោយសារតែសម្រស់ដ៏ស្រស់ស្អាត និងភាពវ័យក្មេងរបស់នាង​ ស្របពេលកំពុងតែឈានចូលវ័យ ៤៤ ឆ្នាំខាងមុខនេះ។   

មិនត្រឹមតែប៉ុណ្ណោះ កាលពីថ្មីៗ​នេះ តារាស្រី Lee Ji Ah បាន​ទាញយកចំណាប់អារម្មណ៍ទស្សនិកជន សាជាថ្មី និងធ្វើឲ្យពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង ​ទៅលើ​រូបថត​ខាងក្រោយឆាកពីរ​សន្លឹក​ ដែល​ថត​ទុក​សម្រាប់​ទស្សនាវដ្ដីមួយ។ 

នៅក្នុងនោះ តារាស្រីរូបនេះ បាន​ស្លៀក​ឈុត​គេង​យប់​ស្តើង បង្ហាញពីរូបរាងស៊ិ.ច.ស៊ីតូចច្រឡឹង ព្រមទាំង​ស្បែកស​ស្អាត មានមន្តស្នេហ៍ ជាពិសេស មុខមាត់របស់នាងមើលទៅគឺកាន់តែក្មេងជាងវ័យ សឹងតែធ្វើឲ្យហ្វេនៗមិនជឿទេថា នេះគឺជាសម្រស់ដ៏លេចធ្លោ និងទាក់ទាញជាទៅបំផុត របស់ Lee Ji Ah ក្នុងវ័យជាង ៤០ ឆ្នាំ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Lee Ji Ah 
Lee Ji Ah 
Lee Ji Ah 
Lee Ji Ah 
Lee Ji Ah 
Lee Ji Ah 
Lee Ji Ah 
Lee Ji Ah 
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...