រាជធានីភ្នំពេញ ៖ ការប្រកួតសម្រស់បវរកញ្ញាចក្រវាឡកម្ពុជា Miss Universe Cambodia ផ្ទុះការគាំទ្រកាន់តែច្រើនឡើងៗ ជាពិសេសប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលមានមហាជនតាមដានភ្លូកទឹកភ្លូកដី យ៉ាងណាមិញ ការប្រកួតនេះ ប្រារព្ធឡើងនៅកម្ពុជា ៦ជំនាន់ទៅហើយ។
ដោយម្ចាស់ជ័យលាភី ក្នុងឆ្នាំ២០២២នេះ បានទៅលើ កញ្ញា ហង្ស ម៉ានីតា ជាកូនកាត់ខ្មែរ-បារាំង ដែលរូបនាងក៏ត្រូវគេស្គាល់ថាជា តារាម៉ូដែលកំពុងមានប្រជាប្រិយភាពស្រាប់ហើយនោះ។
ជាក់ស្តែង ថ្មីៗនេះបវរកញ្ញាចក្រវាឡកម្ពុជា ទាំង៣ជំនាន់ចុងក្រោយថតរូបរួមគ្នា សុទ្ធតែខ្លឹមៗជួបគ្នា ជះចំហាយទាក់ទាញ ស្រស់ស្អាតព្រមៗគ្នាដូចផ្ទាំងគំនូរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖