សំបុត្រលាគ្នារបស់ Kim Jong kook ទៅ Lee Kwang soo ធ្វើឲ្យអ្នកនៅក្នុងកម្មវិធី Running Man ស្រក់ទឹកភ្នែកគ្រប់គ្នា! (មានវីដេអូ) - TrueID

សំបុត្រលាគ្នារបស់ Kim Jong kook ទៅ Lee Kwang soo ធ្វើឲ្យអ្នកនៅក្នុងកម្មវិធី Running Man ស្រក់ទឹកភ្នែកគ្រប់គ្នា! (មានវីដេអូ)

June 16, 2021

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃ អាទិត្យទី ១៣ ខែ មិថុនា នេះ សមាជិករបស់កម្មវិធី RunningMan ទាំងអស់ បាននិយាយលាគ្នា ទៅកាន់ Lee Kwang Soo ដែលបានចូលរួមវគ្គចុងក្រោយ របស់លោកជាមួយនឹងកម្មវិធីនេះ។ 

Lee Kwang Soo
Lee Kwang Soo

គួររំលឹកផងដែរថា Lee Kwang Soo បានប្រកាសថា លោកនឹងចាក់ចេញពីកម្មវិធីនេះ បន្ទាប់ពីបង្ហាញខ្លួនជាសមាជិកអស់រយៈពេល ១១ ឆ្នាំ ដោយសារតែលោកត្រូវសម្រាក ព្យាបាលរបួសនៅកជើងរបស់ខ្លួនក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០២០។

កំឡុងពេលនោះ Kim Jong kook បានគូររូបដោយដៃរបស់លោក ភ្ជាប់ជាមួយនឹង សំបុត្រលាគ្នាដ៏កក់ក្តៅមួយ ទៅ Lee Kwang Soo ធ្វើឱ្យមនុស្សគ្រប់គ្នាស្រក់ទឹកភ្នែកដោយទប់មិនជាប់។

Kim Jong kook
Kim Jong kook
រូបដែល Kim Jong kook បានគូរ
រូបដែល Kim Jong kook បានគូរ

នៅពេលដែល Lee Kwang Soo អានសំបុត្ររបស់ Kim Jong kook លោកមិនអាចទប់ទឹកភ្នែក ពីភាពសោកសៅ និងការដឹងគុណបានឡើយ រួមទាំងអ្នកនៅក្នុងកម្មវិធីនេះផ្ទាល់ក៏បានយំយ៉ាងខ្លាំងផងដែរ៕

ជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោយ ៖

Running Man

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...