ភ្នំពេញ៖ អ្នកអង្គម្ចាស់តូច នរោត្តម ជេនណា ជាខ្សែរាជវង្សវ័យក្មេងដែលចូលប្រឡូកក្នុងវិស័យសិល្បៈ និងកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រនៅកម្ពុជា តាមរយៈរូបសម្រស់ដ៏ស្រស់ស្អាត និងទេពកោសល្យដ៏អស្ចារ្យខាងសិល្បៈមិនថាបុរាណសម័យ ហើយទ្រង់ក៏អាចដើរបង្ហាញម៉ូតបានយ៉ាងល្អ ហើយជាពិសេសព្រះនាងតូច នរោត្តម ជេនណា មានចំណង់ចំណូលចិត្តខាងរាំ ដោយទ្រង់អាចរាំនូវចង្វាក់ KPop បានយ៉ាងស្រស់ស្អាត។
តែបើទោះបីជាព្រះនាងតូច នរោត្តម ជេនណា ចម្រើនវ័យក្នុងសម័យថ្មី និងរស់នៅដោយប្រើជីវិតស៊ីវីល័យក៏ពិតមែន តែរាល់សកម្មភាព និងការសម្តែងរបស់ទ្រង់តែងតែអភិរក្ស និងយកចិត្តទុកដាក់ចំពោះវប្បធម៌ តាមរយៈការសម្តែង និងស្លៀកពាក់តាមបែបបុរាណ ជាមួយអាកប្បកិរិយាទន់ភ្លន់ និងស្នាមញញឹមយ៉ាងស្រស់ស្អាតបែបស្រ្តីខ្មែរពិតៗតែម្តង។
ជាក់ស្តែងពេលថ្មីៗនេះ ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹកក្នុងទម្រង់សម្លៀកបំពាក់ប្រពៃណីជាតិខ្មែរដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រស្រឡាំងគាំង និងទ្រាំមិនសរសើរមិនបានតែម្តង សម្រស់ដ៏ស្រស់ស្អាតប្រៀបដូចជាផ្ទាំងគំនូរបុរាណដ៏ល្អឯក។
សូមទស្សនារូបភាពរបស់ទ្រង់នៅខាងក្រោមនេះ៖