ចប់បា.ត់ម្ដងនេះ អតីតស្វាមីសាន់ឆាយ ប្ដឹ..ងនាងវិញ ដោយសារតែរឿងនេះ - TrueID

ចប់បា.ត់ម្ដងនេះ អតីតស្វាមីសាន់ឆាយ ប្ដឹ..ងនាងវិញ ដោយសារតែរឿងនេះ

December 20, 2022

តៃវ៉ាន់៖ ថ្មីៗនេះ យោងតាមគេហទំព័រ ETtoday បានរាយការណ៍ថា ការកា.ត់ក្តីនៃជម្លោះប្រាក់ឧបត្ថម្ភ ក្រោយការលែងលះរវាង តារាស្រី Barbie Hsu និងអតីតស្វាមី លោក Wang Xiaofei ក៏បានធ្វើឡើងនៅទីក្រុងតៃប៉ិ (តៃវ៉ាន់) ខណៈដែលអ្នកទាំងពីរ មិនបានមកតុលាការនោះទេ ដោយបាន​បញ្ជូន​មេធាវី​ទៅ​តំណាង​ពួកគេ ​នៅក្នុង​វិវាទ មួយនេះ។  

ម៉្យាងវិញទៀត ការកាត់ក្តីនេះត្រូវបានធ្វើឡើងដោយបិទជិត ខណៈដែលមាន ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនធំបានឡោមព័ទ្ធតុលាការ។ ហើយនៅ​កន្លែង​កើតហេតុផ្ទាល់ ខាងមេធាវី​ ក៏បានបដិសេធ​មិន​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​នេះ ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា​ដល់​កូនក្តី ។

យ៉ាងណាមិញ ចំពោះ លោក Wang Xiaofei ស្រាប់តែត្រូវបានគេដឹងថា លោក​បាន​ដាក់​ញត្តិ​ទៅ​តុលាការ​ដើម្បី​បដិសេធ​ ពីសំណើ​របង្កក​ទ្រព្យសម្បត្តិ​នៅ​តៃវ៉ាន់​ ដែលបានចោទ.​ថា​ បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​លែងលះ​របស់ Barbie Hsu។ ហើយខាងតុលាការក៏កំពុងពិចារណា លើការខូចខាតសេដ្ឋកិច្ចពី ការបញ្ឈប់ការឧបត្ថម្ភធន របស់លោក Wang Xiaofei ដល់ Barbie Hsu ។ ដូច្នេះហើយ ទ្រព្យសម្បត្តិរបស់អ្នកជំនួញរូបនេះ នៅឯស្រុកកំណើតរបស់អតីតប្រពន្ធខ្លួន ត្រូវដាក់ជាកំហិតក្នុងការប្រើប្រាស់ និងផ្ទេរជាបណ្ដោះអាសន្ន រហូតដល់បណ្ដឹងត្រូវបានបញ្ចប់។

គួររំឮកផងដែរថា កាលពីពាក់កណ្តាលខែមករា តារាស្រី Barbie Hsu បានដាក់ពាក្យបណ្តឹងទៅតុលាការតៃប៉ិ ដោយចោទប្រកាន់អតីតស្វាមី លោក Wang Xiaofei ពីបទរំ.លោ.ភ.លើកិច្ចព្រមព្រៀងលែងលះ ហើយនាង​ក៏បាន​ស្នើ​ឲ្យ​អាជ្ញាធរ ​អនុវត្ត​ទ្រព្យ​សម្បត្តិ​របស់​អតីត​ស្វាមី​នៅ​តៃវ៉ាន់ ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Wang Xiaofei
Wang Xiaofei
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...