ភ្នំពេញ៖ ថ្មីៗនេះ ពិធីការនីរូបស្រស់ សម្រស់បាន ជីមមី បានបង្ហោះរូបទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញសម្រស់ជាមួយនឹងរាង Goal យ៉ាងស្រស់ស្អាត ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលមិនធម្មតាពីទស្សនិកជនជាច្រើននាក់ផងដែរ។
ដោយឡែក តារាស្រីរូបនេះ បានបង្ហាញរូបភាពថ្មីៗ ទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសម្លៀកបំពាក់រឹបរាង អាវវៀលមួយ និងខោខៅប៊យជើងវែងបែបលក្ខណៈសុិចសុី ទាន់សម័យ សមស្របទៅនឹងរាង ចង្កេះតូចច្រឡឹង មើលទៅសឹងតែដូចម៉ានីកាំងទៅហើយ បូករួមនិងទម្រង់មុខគួរឲ្យស្រលាញ់ដូចតុក្កតារបស់កញ្ញា រឹតតែធ្វើឲ្យតារាស្រីរូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើង។
យ៉ាងណាមិញ មហាជនក៏បានពោលពាក្យសរសើរទៅកាន់ ជីមមី ដែលមានសម្រស់ និងរូបរាងស្អាតមិនចាញ់តារាបង្ហាញម៉ូត ជាពិសេសមិនចាញ់តារាបរទេសមួយចំនួននោះឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖