ស្មានឪពុកនិងកូន Nicolas Cage នាំប្រពន្ធក្មេងវ័យខុសគ្នា៣១ឆ្នាំ បណ្ដើរក្នុងកម្មវិធីជាលើកដំបូង - TrueID

ស្មានឪពុកនិងកូន Nicolas Cage នាំប្រពន្ធក្មេងវ័យខុសគ្នា៣១ឆ្នាំ បណ្ដើរក្នុងកម្មវិធីជាលើកដំបូង

July 15, 2021

បរទេស៖​ លោក Nicolas Cage គឺជាតារាសម្ដែងជើងចាស់មួយរូបដ៏ល្បីល្បាញនៅក្នុងវិស័យភាពយន្ត លោកបានសម្ដែងរឿងធំៗជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាជុំវិញពិភពលោក។ ថ្មីៗនេះលោក Nicolas Cage ត្រូវបានអញ្ចើញឲ្យចូលរួមកម្មវិធី the Pig premiere នៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។ 

Nicolas Cage
Nicolas Cage

រឿងដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ លោក Nicolas បានបណ្ដើរប្រពន្ធក្មេងទៅជាមួយដែរ ដែលនាង Riko Shibata មានអាយុប្អូនដល់ទៅ៣១ឆ្នាំឯណោះ។ តាមប្រភពបានបង្ហើបថា  Riko គឺជាប្រពន្ធទី៥របស់ Nicolas ដោយពួកគេបានរៀបការស្ងាត់ៗកាលពីខែកុម្ភះកន្លងទៅ ហើយនេះជាលើកទី១ដែល Nicolas និង ប្រពន្ធថ្មីបានចូលរួមកម្មវិធីជាមួយគ្នា។ 

Nicolas Cage
Nicolas Cage

តារាសម្ដែងប្រុសវ័យ ៥៧ ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍ទៅដល់អ្នកកាសែតថា ខ្លួនគឺពិតជារំភើបចិត្តណាស់ដែលបានថតរូបជាមួយប្រពន្ធក្មេង។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះគឺ កូនប្រុសច្បងរបស់ Nicolas លោក Weston Cage Coppola មានអាយុច្រើនជាងម្ដាយចុងទី៥ រហូតទៅដល់ ៤ឆ្នាំ៕

Nicolas Cage និង Riko Shibata
Nicolas Cage និង Riko Shibata
Nicolas Cage និង Riko Shibata
Nicolas Cage និង Riko Shibata

ប្រភព៖ Zingnews

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...