ហ្វីលីពីន៖ ពិតណាស់ ជឿជាក់ថាមានបងប្អូនប្រិយមិត្តជាច្រើនប្រាកដជាធ្លាប់បានស្គាលរួចមកហើយពីតារាសម្ដែងស្រីជនជាតិហ្វីលីពីន Kathryn Bernardo និង Jolia Montes ដែលអ្នកទស្សនាភាគច្រើនបានស្គាលអ្នកទាំងពីថាជា Mara និងClara នៅក្នុងការសម្ដែងរឿងភាគ «វាសនានាង ម៉ារ៉ា និងក្លារ៉ា»
ជាមួយគ្នានេះ តារាស្រីទាំងពីរដួងនេះមិនត្រឹមតែជាដៃគូក្នុងការសម្ដែងនោះទេ តែបើក្រលេកមើលពីជីវិតឯកជនរបស់ពួកគេ ក៏ជាមិត្តស្និតស្នាលនឹងគ្នាផងដែរ។ ដោយនាពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមបានបង្ហោះរូបភាពជាច្រើនរបស់ Kathryn Bernardo និង Jolia Montes ជាថ្ងៃពិសេសគម្រប់ខួបនៃមិត្តភាព១០ឆ្នាំរបស់ពួកគេទៀតផង។
យ៉ាងណាមិញ ក្រោយពីបានឃើញដូច្នេះអ្នកគាំទ្រតារាស្រីទាំងពីដួងនេះក៏មានចិត្តរំភើបសប្បាយរីករាយផងដែរ បើទោះបីជា Kathryn Bernardo និង Jolia Montes មិនឃើញមានចេញខ្សែភាពយន្តសម្ដែងរួមគ្នាទៀតក៏ពិតមែនតែ មិត្តភាពរបស់ពួកគេនៅតែរក្សាបានគង់វង្សដដែល៕
សូមទស្សនារូបភាពខាងក្រោម៖