តារាកម្សាន្ត÷ កាលពីពេលថ្មីៗកន្លងទៅនេះ ជាដំណឹងមរណភាពដ៏សែនក្រៀមក្រំ និងកក្រើកពេញសង្គមសិល្ប:ថៃ ក្រោយពេលតារាបង្ហាញម៉ូតល្បីថៃលំដាប់ពិភពលោកលោក Kendo Kulphat កូនកាត់ថៃ-ជប៉ុន ដែលជាតារាបង្ហាញម៉ូតលំដាប់អន្តរជាតិ នឹង ជាអ្នកផ្សព្វផ្សាយឲ្យផលិតផលល្បីៗលំដាប់ពិភពលោកជាច្រើន គាត់បានបាត់ខ្លួនយ៉ាងចម្លែក បន្ទាប់មកប្រទះឃើញសាកសពអណ្តែតទឹកទន្លេចៅព្រះយ៉ា ហើយមានសពស្ត្រីម្នាក់ទៀតនៅក្បែរ ដែលបង្កជាចម្ងល់ពាក់ព័ន្ធនឹងរឿងរ៉ាវនេះជាខ្លាំង។
យ៉ាងណាមិញ ជាតម្រុយមួយដ៏គួរឲ្យកត់សម្គាល់ មុនពេលបាត់ខ្លួន និងបានរកឃើញសាកសព លោកខេនដូ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បានស៊ែរចែករំលែកសារ ដែលមានទំនោរបង្ហាញពីរឿងរ៉ាវខូចចិត្តព្រោះស្នេហាយ៉ាងដូច្នេះថា÷
យ៉ាងណាមិញ គេនៅមិនទាន់ប្រាកដនៅឡើយទេ ថាតើករណីស្លាប់របស់តារាប្រុសរូបនេះបណ្តាលមកពីករណីឃាតកម្ម ឬក៏ការធ្វើអត្តឃាត ខណ:ដែលសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតជុំវិញរឿងនេះ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷