កូរ៉េខាងត្បូង ៖ តារាសម្តែងមកពីស៊េរីដើម របស់ទូរទស្សន៍ Netflix ដែលមានឈ្មោះថា Squid Game ដែលត្រូវបានចេញផ្សាយ នៅថ្ងៃទី ១៧ ខែកញ្ញា ថ្មីៗនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារប្រជាប្រិយភាពរបស់កម្មវិធីនេះ។
ក្នុងនោះ តារាសម្តែងស្រីដែលមានឈ្មោះថា Jung Ho Yeon បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការបញ្ចេញទេពកោសល្យរបស់នាង ក្នុងនាមជាអ្នករត់ចោលជួរកូរ៉េខាងជើងនៅក្នុងកម្មវិធីនេះ។
ទន្ទឹមនឹងនេះដែរ អ្នកនិយមលេងអ៊ីនធើណែត បានពិនិត្យមើលឡើងវិញ ហើយក៏បានដឹងថា នាងបានណាត់ជួបទា់ទងជាមួយតារាសម្តែង Lee Dong Hwi អស់រយៈពេល ៦ ឆ្នាំហើយចាប់តាំងពីឆ្នាំ ២០១៥ មកម្លេះ។
គួរបញ្ជាក់ផងដែរថា គូស្នេហ៍មួយគូរនេះ បានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ ជាសាធារណៈនៅខែ មករា ឆ្នាំ ២០១៦ ហើយ Jung Ho Yeon មានអាយុតិចជាង Lee Dong Hwi ៩ ឆ្នាំ៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Allkpop