កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍មក ថាសមាជិក នៃក្រុមចម្រៀងនារីនាំមុខ Jennie BLACKPINK បានក្លាយជាតារាបង្ហាញមុខ លើគម្របមុខ សម្រាប់ទស្សនាវដ្តី Elle នៅប្រទេសអាមេរិក និងត្រូវចេញផ្សាយ ខែធ្នូខានមុខនេះ។
ដោយឡែក ជាមួយរូបភាពត្រូវបាន ទម្លាយបានចែកចាយពាសពេញលើអ៉ីនធឺណែត តារាស្រីរូបនេះ ត្រូវបានគេកោតសរសើរជាខ្លាំង ជាមួយស្ទីលនៃស្ទាយ៍ថតរូបរបស់នាង ដែលរូបនាងពិតជាមានទេពកោសល្យ ក្នុងរសនិយមជាតារាម៉ូដែល គួបផ្សំសម្លៀកបំពាក់ មានតម្លៃថ្លៃៗ ជាមួយឈុត ក៏ដូចជាប្លង់នីមួយៗ មើលទៅពិតជាសមសួន សាកសមជាខ្លាំងសម្រាប់រូបនាង។
យ៉ាងណាមិញ មិនមានមនុស្សមិនតិចនាក់នោះទេ ដែលបានឃើញហើយ មានចិត្តចង់លួចស្ទីលចម្លងម៉ូត នៃការលេងខ្លួន តាមរូបនាង ក៏ដូចជាចង់ដឹង ចង់ឬនៃម៉ូត Fashion ទាំងនោះ ហេតុដូច្នេះ បង្វែរអារម្មណ៍របស់ប្រិយមិត្ត មកជីកកកាយ ម៉ូតខោអាវ បូករួមតម្លៃនៃឈុតនីមួយៗរបស់ Jennie ថាវាមានតម្លៃកម្រិតណា!
ប្រភព៖ styleforblinks
សូមទស្សនារូបភាពខាងក្រោម៖