កម្សាន្ត ÷ ថ្មីៗនេះនៅលើសហគមន៍អនឡាញរបស់កូរ៉េ អ្នកនិយមលេងអ៊ីនធើណឺតបានចែករំលែករូបថត របស់ Taeyeon សមាជិកក្រុម Girls' Generation និង Jennie សមាជិកក្រុម BLACKPINK ក្នុងឈុតរ៉ូបវែងពណ៌ផ្កាឈូកដូចគ្នា ហើយពិភាក្សាគ្នាថាអ្នកណាពាក់វាល្អជាង។
កាលពីថ្ងៃទី ២ ខែមិថុនា Taeyeon បានបង្ហាញខ្លួននៅក្នុងការផ្សាយបន្តផ្ទាល់ចុងក្រោយ សម្រាប់កម្មវិធី «Queendom 2» របស់ Mnet ហើយបានស្រឡាំងកាំងនៅក្នុងរ៉ូបពណ៌ផ្កាឈូកកំពូល Mermaid ជាមួយនឹងសក់ត្រង់វែងរបស់នាង តារាស្រីរូបនេះបានបន្ថែមភាពស្រស់ស្អាតដោយការពាក់នាឡិកាដៃ ពណ៌ផ្កាឈូកដូចគ្នាពី Roger Vivier និងនាឡិកា Piaget ពណ៌ផ្កាឈូក។
អ្នកនិយមលេងអ៊ីនធើណែតពេញចិត្តនឹងសម្រស់ ដ៏ស្រស់ស្អាតរបស់ Taeyeon ខណៈដែលពួកគេបានបញ្ចេញមតិថា ល្អៗជាច្រើន យ៉ាងណាកាលពីមុន Jennie ត្រូវបានគេឃើញស្លៀករ៉ូបដូចគ្នា នៅពេលដែលនាងបានថតរូបភាពសម្រាប់ម៉ាកវ៉ែនតាម៉ូដពិភពលោក Gentle Monster កាលពីខែមីនា អំឡុងពេលថតរូប Gentle Monster Jennie បានបង្ហាញភាពសិចស៊ី និងឡូយឆាយដោយស្លៀករ៉ូបពណ៌ផ្កាឈូកជាមួយសក់ត្រង់វែង៕
ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ÷
ប្រភព: Kbizoom